Thursday, April 25, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ប្រជាការពារខណ្ឌទួលគោកម្នាក់ត្រូវបុរស​ស្រវឹងស្រាជិះម៉ូតូបុករងរបួសធ្ងន់

ភ្នំពេញ៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានបុរសម្នាក់ស្រវឹង​ស្រាជោគជិះម៉ូតូទៅបុកប្រជាជាការពារខណ្ឌ​ម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង ១០និង៤៥ យប់ថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្តោយផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានី​ភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជន​ បង្កមានឈ្មោះ លីម សៃប៉ូ ភេទប្រុស មានកម្រិតជាតិអាកុលក្នុងខ្លួន០/៨៦ មីលីក្រាមក្នុង១លីត្រខ្យល់។

សមត្ថកិច្ចបានបន្តថា​ មុនកើតហេតុកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបាន​ដាក់គោលដៅនៅចំណុចកើតហេតុខាងលើ​រហូតដល់ម៉ោងកើតហេតុរៀបនឹងបញ្ចប់ម៉ោងទៅហើយ ក៏ឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្គុបពីពណ៌ប្រផេះពាក់ស្លាក​លេខភ្នំពេញ1HA-4692ធ្វើដំណើរតាម​បណ្ដោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់គោលដៅ​ចរាចរណ៍មិនប្រយត្ន័ក៏ជ្រុលទៅបុកបុរស​ម្នាក់ជាប្រជាការពារខណ្ឌទួលគោកបើុងជាច្រើនម៉ែត្របណ្តាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងនៅនិងកន្លែងត្រូវបានរថយន្តសា​មុយដឹកយកទៅសង្គ្រោះនៅឯ​មន្ទីរពេទ្យ។ ចំណែកជនបង្ករងរបួសបែកមុខបែកមាត់ឈាមហូរស្រោចពេញខ្លួន។

ក្រោយកើតហេតុជនបង្កត្រូវបានកម្លាំង​សមត្ថកិច្ចឃាត់ខ្លួនវាស់ជាតិស្រវឹងរួចបាន​បញ្ជូន​ទៅអធិការដ្ឋាននគរបាលខណ្ឌទួល​គោក​ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ