Sunday, April 28, 2024
Latest:
សិល្បៈ​និង​វប្បធម៌

ព្រៃផ្សៃណាស់! ម្តាយបង្កើតកាប់កូនប្រុស ជាច្រើនពូថៅស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេសង្ស័យថា​ម្ដាយ​បង្កើតយកពូថៅកាប់បណ្ដាលឲ្យដេកស្លាប់​នៅក្នុងថ្លុកឈាម​ គួរឲ្យសង្វេក​ រួចគេច​ខ្លួនស្រមោល
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង​កាលពី​វេលាម៉ោង២រសៀលថ្ងៃទី២៣ខែកុម្ភៈឆ្នាំ​២០២០​ នៅចំណុចផ្ទះលេខ ១៤៣១ ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា៤ សង្កាត់ស្ទឹងមាន ជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះ កង់ ច័ន្ទសុខុម ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប មានប្រពន្ធឈ្មោះ ភឿក អាយុ២២ឆ្នាំ​ មុខរបរ លក់ចាប់ហ៊ួយ ចំណែក​ ជនសង្ស័យជា​ម្តាយឈ្មោះ ហាស់ សុភាព អាយុ៥៩ឆ្នាំ អ្នក​ទាំង៣នាក់ស្នាក់នៅជាមួយគ្នា​ ។

យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងបានឲ្យដឹងថា គ្រួសារជនរងគ្រោះ​ តែងតែមានជម្លោះនិងគ្នាស្ទើររាល់ថ្ងៃ ហើយនៅថ្ងៃកើត​ហេតុគេលឺប្រពន្ធនិងម្តាយបង្កើត​ បានឈ្លោះ​ប្រកែកគ្នាជាមួយជនរងគ្រោះរួចក៏ស្ងាត់វិញ។
ប្រភពដដែលបានបន្តថា​ លុះមួយសន្ទុះក្រោយ​មកស្រាប់តែម្តាយបង្កើតនិងប្រពន្ធជនរង​គ្រោះ បានយកសោរផ្ទះមកផ្ញើអ្នក​ជិត​ខាង ហើយផ្តាំថា«​ ឪពុកបង្កើតជនរងគ្រោះផង» និងផ្តាំថា «ឲ្យឪពុកវាជួយធ្វើបុណ្យឲ្យវាផង វាស្លាប់ហើយ»។
បន្ទាប់មកម្តាយនិងប្រពន្ធជនរងគ្រោះបាន​នាំ​គ្នាគេចខ្លួនបាត់​ លុះក្រោយមកអ្នកជិតខាង​ដោយមានការ​សង្ស័យ ក៏ចូលទៅអើតមើល ក៏ឃើញបុរសដេកស្លាប់ក្នុងថ្លុកឈាមបាត់​ទៅ​ហើយ​ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំងដល់អ្នកជិតខាង និងបានរាយការណ៍ទៅ​សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ និងទាក់ទង​ទៅនគរបាលជំនាញមកធ្វើកោសល្យវិច័យសពជនរងគ្រោះតែម្ដង​ ។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពបុរស​រងគ្រោះស្លាប់ដោយសារជនដៃដល់កាប់និង​ពូថៅចំនួន៥ពូថៅ​ បណ្ដាលឲ្យស្លាប់នៅនិង​កន្លែង​ ហើយសមត្ថកិច្ចជំនាញបានសង្ស័យទៅលើម្តាយបង្កើត និងប្រពន្ធជនរងគ្រោះ ជាអ្នកប្រព្រឹត្ត​ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌ​មានជ័យ និងកម្លាំងអាវុធហត្ថខណ្ឌមានជ័យ កំពុងការស្រាវជ្រាវដើម្បីចាប់ឃាតក​ យក​មកផ្តន្ទាទោសតាមផ្លូវច្បាប់​ ៕

ចែករំលែកអត្ថបទ