Thursday, April 25, 2024
Latest:
ទេសចរណ៍ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក អ៊ុក ណារីម និង ឆោម ឆពុំ ចេញបទWESTERDAM THANK YOU CAMBODIA ធ្វេីអោយមានការគាំទ្រយ៉ាងខ្លាំង នឹង ធ្វើឲ្យចាក់ដោតដល់បេះដូងកូនខ្មែរ

តារាចរៀងនៅក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ” លោក អ៊ុក ណារីម និង អ្នកនាង ឆោម ឆពុំ បានចេញចម្រៀងមួយបទ ដែលមានចំណងជេីថា”WESTERDAM THANK YOU CAMBODIA” ដែលបទនេះមានអត្ថន័យជ្រៀវជ្រៅចាក់ដោតដល់បេះដូងកូនខ្មែរដែលគាំទ្រដល់សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដែលបានសង្គ្រោះនឹង អនុញាតិ អោយ នាវាទេសចរណ៍ Westerdam ចូលចត នៅលេីទឹកដីកម្ពុជា ។

អត្ថន័យបទចម្រៀង ” WESTERDAM THANK YOU CAMBODIA” ដែរនិយាយរៀបរាប់អំពីថ្ងៃ១៣ កុម្ភៈ ឆ្នាំ២០២០ ដែលកូនខ្មែរ និង បណ្ដាប្រទេសនៅជុំវិញពិភពលោកចងចាំមិនភ្លេចដែលនាវា Westerdam ផុតកម្មពីជំងឺភ័យ ដោយសារសមុទ្រកម្ពុជាបើកជំហរផ្ដល់ក្ដីសង្ឃឹមថ្មីចម្រុះជាតិសាសន៍ ៤១ សញ្ជាតិដែលនៅលើនាវា ផងដែល ។

ចំណែកថ្ងៃ ១៤ កុម្ភៈវិញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ក្ដីស្រឡាញ់ដល់ភ្ញៀវទេសចរណ៍ជាង២ពាន់ ដែលបានមកជូនដំណើរពួកគាត់ហើយថែមទាំងជូនបាច់ផ្កាម្នាក់មួយដើម ដោយបង្ហាញក្តីស្រលាញ់និងយកចិត្តទុកដាក់ពីសម្ដេចតេជោក៏ដូចជា បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពេលនោះធ្វេីអោយពួកគេរំភើបទះដៃអបអរអគុណដល់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមិនប្រកាន់ឬ រើសអើងពូជសាសន៍ដទៃក្នុងពេលជួបគ្រោះភ័យអាសន្ន។

ចំពោះអត្ថន័យបទចម្រៀង “WESTERDAM THANK YOU CAMBODIA” ក្រោមមេឃតែមួយ រួមគ្នាជួយគិតដោះស្រាយ បញ្ហាទាំងឡាយ ខ្វល់ខ្វាយឲបានធូរស្បើយ ប្រទេសតូចពិតតែចិត្តមិនចង្អៀតឡើយសន្តិភាពកម្ពុជាជាត្រូវដោះស្រាយជោគជ័យ បេះដូងគុណធម៌ មនុស្សគុណធម៌ សម្ដេចតេជោ ដ៍ថ្លាថ្លៃ លោកមិនរើសអើងពូជសាសន៍ដទៃ ក្នុងពេលទុកភ័យជួបក្ដីអាសន្ន មនុស្សជាតិក្នុងលោក រភេីបពេកពន់ រីករាយអគុណគ្នាអ្វីប្រៀបបានឡេីយ ។ ដែលបទចង្រៀង WESTERDAM THANK YOU CAMBODIA ទទួលបានកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូន និងមហាជនគ្រប់មជ្ឈដ្ឋានដោយពួកគាត់បានលើកឡើងថា ក្រៅពីកាន់កម្មវិធី “ចម្រៀងគ្រួសារខ្មែរ” ឲ្យល្បីល្បាញដែលកម្មវិធីនោះតែងតែមានតារាចម្រៀងល្បីៗក្មេងចាស់ជាច្រេីនហើយនោះលោក អ៊ុក ណារីម និង និងអ្នកនាង ឆោម ឆពុំ ឆ្លៀតដាក់មួយបទខាងលើធ្វេីអោយចាក់ចំបេះដូងកូនខ្មែរឲ្យចងចាំមិនភ្លេចទៀតក្នុងព្រឹត្តិការណ៍១៣ កុម្ភៈ៕

ចែករំលែកអត្ថបទ