Wednesday, December 17, 2025
Latest:
ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ»
ព័ត៌មាន​ជាតិ

ពួកយើងមិនដែលភ្លេចពួកគាត់ឡើយ»

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់
ព័ត៌មាន​ជាតិ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចុះបញ្ជីដីបុរាណដ្ឋាន ចំនួន ១៤ ទីតាំងបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងសៀមរាប និងស្រុកប្រាសាទបាគង នៃខេត្តសៀមរាប ជាដីសាធារណៈរបស់រដ្ឋ ហើយប្រគល់ជូនក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអ្នកកាន់កាប់

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
ព័ត៌មាន​ជាតិ

សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសាកសួរសុខទុក្ខវីរកងទ័ពសមរភូមិមុខ មកពីទិសព្រះវិហារ និងឧត្តរមានជ័យ ចំនួន៤រូប ដែលរងរបួសដោយការវាយប្រហាររបស់កងទ័ពថៃឈ្លានពាន ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
ព័ត៌មាន​ជាតិ

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ទទួលជួបសម្តែងការគួរសម​ដេីម្បីពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយ​ឯកឧត្តម U Kyaw Soe Min​ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

សន្តិសុខ​សង្គម

ស្ត្រីម្នាក់ចាញ់បោកប្រុសស្នេហ៍អស់លុយសម្រេចចង.កសម្លាប់ខ្លួនចោលប្ដីនៅក្នុងបន្ទាប់សណ្ឋាគារ​ ផាម៉ា​

កំពងឆ្នាំង៖ ស្រ្តីម្នាក់សង្ស័យចាញ់​បោក​ប្រុសស្នេហ៍អស់លុយជាច្រើនម៉ឺនដុល្លារ រួចបាន​គិតខ្លីដាច់ចិត្តចង.កស្លាប់ខ្លួនឯងនៅក្នុងសណ្ឋាគារ ផាម៉ា បន្ទប់លេខ២០៣ បង្កឲ្យមានការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ។ សាកសព ត្រូវបានសមត្ថកិច្ចធ្វើ​កំណត់ហេតុប្រគល់ឲ្យបុរសជាប្តី យកទៅធ្វើ​បុណ្យតាមប្រពៃណី។ បើតាមប្រភពព័ត៌មានបានឲ្យថា ការស្លាប់​របស់ស្រ្តីរងគ្រោះ គេសង្ស័យថា​ អាច​ចាញ់​បោកបុរសម្នាក់ អស់លុយប្រហែល៣ម៉ឺន​ដុល្លារ ហើយក្រោយមកទៀតក៏ត្រូវបាន​បុរស​នោះយក​លុយអស់១៧០០ដុល្លារបន្ថែម​ទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន

Read More
សន្តិសុខ​សង្គម

រថយន្តស៊េរីទំនើប570​ ពាក់ស្លាកលេខភ្នំពេញ2AQ.5555 បើកបុកម៉ូតូណៃហត​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

​ ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចសុីស570បេីកបរយ៉ាងលឿនជ្រុលទៅបុកចំពីចហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០​និង៥០នាទីយប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០​ កែងនិងផ្លូវលេខ៥១​ ក្នុងសង្កាត់បឹងកេង១​ ខណ្ឌបឹងកេងកង​ ។ ​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាក​ លុចសុីសLX570​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AQ -​5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០​

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់!! ស្ត្រីចំណាស់ម្នាក់ស្លាប់​នៅក្នុង​អណ្ដាតភ្លើង​ និងមនុស្សប្រុសស្រី៥នាក់​ទៀត​​របួសធ្ងន់ស្រាល​

ភ្នំពេញ៖ អាសូរ! ស្ត្រីវ័យ៧១ឆ្នាំម្នាក់បានស្លាប់បាត់​បង់ជីវិត​ យ៉ាងអាណោចអធម៌​ នៅ​ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះលក់សាំងនិងហ្គាស​ ឯមនុស្សប្រុសស្រីចំនួន​៥​នាក់​ទៀត​បានរងរបួស​ធ្ងន់​ និង ស្រាល​ ត្រូវបានគេ​បញ្ជួនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​ ហេតុការណ៍អគ្គីភ័យគួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទី​ល្ងាចថ្ងៃទី​២៥ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ​លេខ២២១​ កែវនិងផ្លូវលេខ ​១៤៦ ក្រុមទី២៦B ភូមិ០៧សង្កាត់ផ្សារ​ដេប៉ូទី​២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ​

Read More
សន្តិសុខ​សង្គម

លោក​ ហង្ស បណ្ឌិត ចាងហ្វាង!(អាណា​ចក្រនគរភ្នំ)​នឹងសហការី​ ត្រូវអាវុធហត្ថខេត្ត​ស្វាយរៀងឃាត់ខ្លួន

ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត​ស្វាយរៀងបានឃាត់ខ្លួន​ លោក អុន សំអឿន (ហៅហង្ស បណ្ឌិត )ចាងហ្វាងវេបសាយ​(អាណាចក្រនគរភ្នំ)រួមនឹងសហការីម្នាក់​ទៀត​ ក្រោយសាកសួរចប់។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅវេលា​ម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៥ខែមិនាឆ្នាំ២០២០។ យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា៖ លោក ហង្ស បណ្ឌិត នឹងសហការី បានចូល​ទៅបំភ្លឺ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅព្រឹកទី២៥ខែមិនាឆ្នាំ​២០២០នេះ​ តាមលិខិតកោះ​ហៅ​

Read More
ព័ត៌មាន​ជាតិ

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២០​នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះ​សំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ ប្រមាណជាង៤០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួង​សុខា​ភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅថ្ងៃនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញ ពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រមានរឹបអូស​ម៉ាស់ នៅតាមទីផ្សារនិងឱសថស្ថាន​ អាចឈានទៅបិទឱសថស្ថាន​ លែងឲ្យរកស៊ីអស់មួយជីវិត​ បើនៅតែឡើងថ្លៃ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ក្នុងពិធីសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងសិក្សាផ្លូវច្បាប់ ដាក់បទបញ្ជារឹបអូសម៉ាស់ នៅតាមទីផ្សារនិងឱសថស្ថាន ដែលអាចឈានទៅបិទឱសថស្ថានទាំងនោះ លែងឲ្យដំណើរការ

Read More
សន្តិសុខ​សង្គម

កម្លាំងនគរបាលក្រុងស្ទឹងសែន​ ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ក្រោយវាយឲ្យជនរង​គ្រោះ​របួសធ្ងន់

កំពង់ធំ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគ​រ​បាលក្រុងស្ទឹងសែនឃាត់ខ្លួន បន្ទាប់ពីបាន​យកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជន​រងគ្រោះចំក្បាលចំថ្ពាល់និងផ្ទៃមុខ​បណ្តាលឲ្យរងរបួសធ្ងន់​ ៖​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីថ្ងៃទី២៤​ខែ​មីនាឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ កា ច្រឹក ភេទប្រុសអាយុ៥១ឆ្នាំ មុខជារបរកម្មករ​ រស់នៅភូមិ​កំពង់ធំ សង្កាត់កំពង់​រទេះ​ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណ៣០០នាក់ មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

នៅព្រឹកថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនជនស ង្ស័យម្នាក់​ករណីលួចរថយន្ដ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកមមភាព​លួចរថយន្ត SSANG YONG ISTANA ហើយព្យាយាមបើកគេច​ តែត្រូវជនរងគ្រោះ​និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោដេញ​ស្ទាក់ចាប់ខ្លួនបាន​ ៖​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០ផនិង២០​នាទី​ព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ ។ សមត្ថកច្ចបានឲ្យដឹងថា ជនសង្ស័យដែល​បានឃាត់ខ្លួនមានឈ្មោះ ឌៀប ចេក

Read More
សន្តិសុខ​សង្គម

អាសូរណាស់!​ ប្ដីប្រពន្ធ២នាក់ត្រូវរថយន្តដឹកដែក​របស់ក្រុមហ៊ុនCamel បើកបុកផ្ដាច់​ជីវិត​ ​ស្លាប់យ៉ាងអាណោចអធម៌នៅផ្លូវ៥០​ម៉ែត្រ

ភ្នំពេញ ៖​ បុរសស្ត្រី២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុប​គ្នាមកឈប់ចាំស្តុប ត្រូវរថយន្តធន់ធំដឹកដែក​របស់ក្រុមហ៊ុន​Camel បើកមកបុកពី​ក្រោយនិងកិនស្លាប់គួរឲ្យរន្ធត់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់​ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែមិនាឆ្នាំ២០២០​ នៅចំណុចស្តុប​ (៨៨៨៨)​ តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ​ ភូមិបាគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ បើយោងតាមប្រភពព័ត៌មានពីកន្លែងកើត​ហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើត​ហេតុគេឃើញបុរសស្ត្រីរងគ្រោះទាំង២នាក់​បានជិះម៉ូតូមួយគ្រឿងម៉ាក​ វ៉េវ​ ពណ៌ខ្មៅពាក់​ស្លាកលេខភ្នំពេញ1BT-1752 ជិះឌុបគ្នាតាម​បណ្ដោយផ្លូវ២១៧​

Read More