Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន ជាអធិការខណ្ឌ ហាក់រក្សាភាព​ស្ងៀមស្ងាត់​ មិនបង្ក្រាបល្បែង​ស៊ីសង​នៅផ្លូវលេខ៤៧៤

ភ្នំពេញ​ ៖​ ទីតាំងល្បែងសុីសង​ ដែលកន្លងមកគេ​ស្គាល់​ឈ្មោះថា Net 365 នៅនៅផ្លូវ​លេខ៤៧៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន​ កំពុងបើកដំណើរការធម្មតា និងមានមនុស្សចេញចូលជាច្រើនទៀតផង។

មជ្ឈដ្ឋានទូទៅកំពុងដាក់ការសង្ស័យលើថ្នាក់ដឹកនាំខណ្ឌទាំងពីររូបនេះ ហេតុអ្វីមិនបញ្ជាកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នេះ ហាក់ផ្គើនបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជាទៅវិញ ឬ​មួយមានអ្វីលាក់បាំង ឬមានទំនាក់ទំនងអ្វីជាមួយម្ចាស់ទីតាំងល្បែងខុសច្បាប់នេះ ទើបហ៊ានល្មើសបទបញ្ជាបែបនេះ។

ទីតាំងអតីតល្បែងស៊ីសង Net 365 នៅផ្លូវ​លេខ៤៧៤នៅតែបន្តបើកទទួលអ្នកញៀនល្បែងជាធម្មតារហូតដល់បច្ចុប្បន្ន បើទោះបីបិទមួយរយៈ និងធ្លាប់មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបម្ដងរួចមកហើយក៏ដោយ។ តើម្ចាស់ទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះជានណាបានជាមានអំណាចខ្លាំងជាងថ្នាក់ដឹកខណ្ឌចំការមនទាំងពីររូបនេះ និងផ្គើនទាំងបទបញ្ជារបស់​ សម្ដេចតេជោហ៊ុន​សែន​យ៉ាងដូចច្នេះ?

សូមរំលឹកថា កាលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេច​ ហ៊ុន​ សែន បានបញ្ជាក់​យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង​ ។

មហារងចាំមេីលថា​ តេីលោក​ កៀង ល័ក្ស អភិបាល​ នៃអគណៈអភិបាលខណ្ឌចំការមន និងលោក យិន សាន ជាអធិការខណ្ឌ​ និងដឹក​នាំបញ្ជាកម្លាំងចុះបង្ក្រាបដែរឬទេ​ ? ៕