Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!​ ប្ដីប្រពន្ធ២នាក់ត្រូវរថយន្តដឹកដែក​របស់ក្រុមហ៊ុនCamel បើកបុកផ្ដាច់​ជីវិត​ ​ស្លាប់យ៉ាងអាណោចអធម៌នៅផ្លូវ៥០​ម៉ែត្រ

ភ្នំពេញ ៖​ បុរសស្ត្រី២នាក់ប្ដីប្រពន្ធជិះម៉ូតូឌុប​គ្នាមកឈប់ចាំស្តុប ត្រូវរថយន្តធន់ធំដឹកដែក​របស់ក្រុមហ៊ុន​Camel បើកមកបុកពី​ក្រោយនិងកិនស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់​ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ខែមិនាឆ្នាំ២០២០​ នៅចំណុចស្តុប​ (៨៨៨៨)​ តាមបណ្ដោយផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ​ ភូមិបាគូ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើត​ហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើត​ហេតុគេឃើញបុរសស្ត្រីរងគ្រោះទាំង២នាក់​បានជិះម៉ូតូមួយគ្រឿងម៉ាក​ វ៉េវ​ ពណ៌ខ្មៅពាក់​ស្លាកលេខភ្នំពេញ1BT-1752 ជិះឌុបគ្នាតាម​បណ្ដោយផ្លូវ២១៧​ ទិសដៅពីត្បូងមកជើង​លុះមកដល់ចំណុចកើតហេតុជនរងគ្រោះបាន​ឈប់ស្តុបដើម្បីរង់ចាំភ្លើងខៀវ​ ។
ប្រភពបានបន្តថា​ ខណៈដែលជនរងគ្រោះ​កំពុងតែឈប់នោះ​ ស្រាប់​តែមានរថយន្តធន់ធំ​ដឹកដែក​របស់ក្រុមហ៊ុន​ខេ​សុី​ មិន​ ពាក់ស្លាក លេខ​ កោះកុង3A-0390 បើកបរ​ដោយបុរសម្នាក់ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិន​ទាន់ក៏បានជ្រុលទៅបុក ជនរង​គ្រោះ​ ពី​ក្រោយពេញទំហឹងរួចកិនជនរងគ្រោះ​ស្លាប់យ៉ាងអាណោចអធម៌​ ភ្លាមៗអ្នកបើកបរ​រថយន្តបានព្យាយាមបើកគេចទាំងម៉ូតូនៅក្រោម​រថយន្ត​បានប្រហែលជាង១០០ម៉ែត្រ​ត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋដេញចាប់​ តៃកុងបានយកទៅអធិការខណ្ឌដង្កោសួរនាំ។

សមត្ថកិច្ចបានអោយដឹងថា​ សពជរងគ្រោះទាំងពីរនាក់ខាងលើ ទី១/ ឈ្មោះ សុខ ចាន់ធូ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ដូរ(ត្រូវជាប្រពន្ធ ) ទី២ឈ្មោះ រុន រាប ភេទប្រុស អាយុ៤៦ ឆ្នាំមុខរបរជាងប៉ះកង់ (ត្រូវជាប្តី) ហើយអ្នកទាំងពីរស្នាក់នៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
-ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ​ សុិម ពន្លក មុខរបរបើកឡាន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានចុះមកធ្វើការវាស់វែងនិង​យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយា​ល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី​ ច្បាប់។​ ចំណែកជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារ​យក​ទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ