Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់!! ស្ត្រីចំណាស់ម្នាក់ស្លាប់​នៅក្នុង​អណ្ដាតភ្លើង​ និងមនុស្សប្រុសស្រី៥នាក់​ទៀត​​របួសធ្ងន់ស្រាល​

ភ្នំពេញ៖ អាសូរ! ស្ត្រីវ័យ៧១ឆ្នាំម្នាក់បានស្លាប់បាត់​បង់ជីវិត​ យ៉ាងអាណោចអធម៌​ នៅ​ក្នុងហេតុការណ៍គ្រោះអគ្គីភ័យឆាបឆេះផ្ទះលក់សាំងនិងហ្គាស​ ឯមនុស្សប្រុសស្រីចំនួន​៥​នាក់​ទៀត​បានរងរបួស​ធ្ងន់​ និង ស្រាល​ ត្រូវបានគេ​បញ្ជួនទៅសង្គ្រោះ​នៅមន្ទីរពេទ្យ​
ហេតុការណ៍អគ្គីភ័យគួរអោយរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង១៥នាទី​ល្ងាចថ្ងៃទី​២៥ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ​លេខ២២១​ កែវនិងផ្លូវលេខ ​១៤៦ ក្រុមទី២៦B ភូមិ០៧សង្កាត់ផ្សារ​ដេប៉ូទី​២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះដែលស្លាប់មានឈ្មោះ​ យន ស្រុិប ភេទស្រី អាយុ ៧១ឆ្នាំមុខរបរនៅផ្ទះ។ និងមនុស្សប្រុសស្រីចំនួន៥នាក់ទៀតរបួស​ធ្ងន់និងស្រាល។

បេីយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះកើតហេតុបានអោយដឹងថាពេលកើតហេតុគឺដួលដបសាំងប៉ះភ្លើង​​បណ្ដាលអោយឆាបឆេះជាអណ្ដាតភ្លើងតែ​ម្ដង​ ភ្លាមៗប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន បន្ទាប់មកកម្លាំងសមត្ថកិច្ចនៃការិយា​ល័យនគរបាល​ បង្ការពន្លត់អគ្គីភ័យបានចេញ​រថយន្តពន្លត់អគ្គីភ័យមក​ដល់កន្លែងកើតហេតុជួយអន្តរាគមន៍បាញ់ពន្លត់ជាស្ថាពរនៅវេលា​ម៉ោង០៥និង៥០នាទីល្ងាចថ្ងៃដដែល។

មន្ត្រីនគរបាល​ ការិយាល័យ​ បង្ការនិងពន្លត់អគ្គីភ័យ​បានប្រាប់ឲ្យដឹងថា​ ក្នុងប្រតិបត្តិការ​ពន្លត់អគ្គីភ័យនេះកម្លាំងនគរបាលបាន​ជំនាញ​បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដើម្បីអន្តរាគមន៍បាញ់ពន្លត់អស់រថយន្តចំនួន១២​គ្រឿង ជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ចែករំលែកអត្ថបទ