Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងនគរបាលក្រុងស្ទឹងសែន​ ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ក្រោយវាយឲ្យជនរង​គ្រោះ​របួសធ្ងន់

កំពង់ធំ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគ​រ​បាលក្រុងស្ទឹងសែនឃាត់ខ្លួន បន្ទាប់ពីបាន​យកដុំថ្មនិងដងអំបោសឬស្សីវាយទៅលើជន​រងគ្រោះចំក្បាលចំថ្ពាល់និងផ្ទៃមុខ​បណ្តាលឲ្យរងរបួសធ្ងន់​ ៖​ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីថ្ងៃទី២៤​ខែ​មីនាឆ្នាំ២០២០ នៅចំណុចភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែល​ឃាត់ខ្លួនមានឈ្មោះ កា ច្រឹក ភេទប្រុសអាយុ៥១ឆ្នាំ មុខជារបរកម្មករ​ រស់នៅភូមិ​កំពង់ធំ សង្កាត់កំពង់​រទេះ​ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ចំណែកជនរងគ្រោះមានឈ្មោះ នួន ណាន ភេទប្រុស អាយុ ៣៩ឆ្នាំ​ មុខរបរមិនពិត​ប្រាកដ រស់នៅភូមិសង្កាត់ជាមួយគ្នា ។

សមត្ថកិច្ចបានបន្ត​ ចំពោះមូលហេតុ​ដែលនាំ​អោយជនសង្ស័យវាយទៅលើជនរងគ្រោះដោយតែខឹងជនរងគ្រោះលួចទូរស័ព្ទខ្លួន។ហើយជនរងគ្រោះក្រោយពីជន​សង្ស័យបាន​យកដុំថ្មនិងដងអំបោសឬស្សីវាយបណ្ដាលអោយរបួសធ្ងន់( ត្រូវបាន​រថយន្តសាមុយដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត)។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់​ខ្លួននៅអធិការនគរបាលក្រុងស្ទឹងសែនដើម្បី​កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ