Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលប៉ុស្ដិ៍ដង្កោឃាត់ខ្លួនជនស ង្ស័យម្នាក់​ករណីលួចរថយន្ដ

ភ្នំពេញ ជនសង្ស័យម្នាក់ធ្វើសកមមភាពលួចរថយន្ត SSANG YONG ISTANA ហើយព្យាយាមបើកគេចតែត្រូវជនរងគ្រោះនិងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោដេញស្ទាក់ចាប់ខ្លួនបានហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០ផនិង២០នាទីព្រឹកថ្ងៃទី២៤ខែមីនាឆ្នាំ២០២០ ត្រង់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ

សមត្ថកច្ចបានឲ្យដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ឌៀប ចេក ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំដំបូលខៀវ ភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ រ៉េត ពន្លក ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ

សមត្ថកិច្ចបានបន្ដថា កាលពីវេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ជនរងគ្រោះបានបើករថយន្តម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2821 ចេញពីផ្ទះស្ថិតនៅភូមិវែង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ដើម្បីមករត់ តាក់ស៊ីនៅរាជធានីភ្នំពេញ ពេលជនរងគ្រោះបើករថយន្តម៉ាកខាងលើមកដល់ចំណុចខាងមុខស្ថានីយ៍ប្រេងសាំង LHR ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានចតរថយន្តទុកនៅលើចិញ្ចើមផ្លូវ២១៧ តែមិនបានដកកូនសោររថយន្តចេញទេ ហើយបានឈរហៅម៉ូយ ដើម្បីជិះរថយន្តទៅខេត្តតាកែវវិញ ប៉ុន្ដែពេលនោះជនសង្ស័យបានមក ដល់រួចធ្វើសកម្មភាពលួចឡើងកាច់សោររថយន្តបញ្ឆេះបើកគេចខ្លួនពីជើងទៅត្បូង តាមផ្លូវ២១៧ ហើយជនរងគ្រោះបានឃើញរួចស្រែកឆោឡោឱ្យអ្នកជិតខាងជួយ និង បើករថយន្តដេញតាមពីក្រោយ រហូតដល់ចំណុចខាងមុខខ្លោងទ្វារចូល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើតែម្ដង ចំពោះវត្ថុតាងដកហូតមាន៖រថយន្ត០១គ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AK-2821

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យខាង លើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេជនសង្ស័យ ពិតជាបានធ្វើសកម្មភាពលួចរថយន្តរបស់ជនរងគ្រោះប្រាកដមែន និង កន្លងមកធ្លាប់បានធ្វើសកម្ម ភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញជាច្រើនលើកមកហើយ

ក្រោយពេលកើតហេតុជនរងគ្រោះក៏បាន ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ