Friday, October 30, 2026
Latest:
សន្តិសុខ​សង្គម

អាសូរ! បុរសកម្មករសំណងម្នាក់ឡើងលាប​ថ្នាំផ្ទះល្វែងសង់ជាប់ខ្សែកាបភ្លើង​នៅសង្កាត់​ចោមចៅ១ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ សំណង់ផ្ទះល្វែងមួយកន្លែងកំពង់​ដំណើរការសាងសង់ នៅខាងត្បូងជាប់ស្តុប​ទួលពង្រភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ក៏ប៉ុន្តែសំណង់មួយនេះសង់កៀកជាប់ទៅនឹងខ្សែកាបភ្លើងដែល​មាន​តង់ស្យុងខ្ពស់ គ្រាដែលមានកម្មករម្នាក់ ឡើងលើជាន់ទី២ បែជាជាន់ប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់ស្លាប់យ៉ាងអាណោច​អធម៌​ ៖​ ហេតុការណ៍បានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី​២០​ខែ​សីហា ឆ្នាំ២០២០ ភ្លាមៗសាច់ញាតិមិន​អស់ចិត្ត ក៏បានហៅក្រុមសង្គ្រោះទៅជួយពិនិត្យ នៅតែមិនអាចសង្គ្រោះបានបន្ទាប់ពីកើត​ហេតុ​មេការព្យាយាមឲ្យកម្មករដឹកសព​ជន​រងគ្រោះយកចេញក្រៅ គេចវេះពីទំនួលខុសត្រូវ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ច​មូលដ្ឋានឃាត់ រារាំងឲ្យទុករងចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិន ។

សពជនរងគ្រោះមានឈ្មោះ​ សុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

បើតាមសម្តីកម្មករដូចគ្នាបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឡើងលើរន្ទាទៅជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ខណៈដែលសំណង់ផ្ទះល្វែងមួយនេះ សង់កៀកជាប់នឹងខ្សែកាប ពេលដែលជនរង​គ្រោះ ជាន់ឈរ ប៉ះចំខ្សែកាបភ្លើង បណ្តាលឲ្យឆក់ ហើយធ្លាក់មកក្រោមស្លាប់ភ្លាមៗផ្អើលកម្មករនាំគ្នាសែងកប់ដីខ្សាច់ ហើយ​មិន​អស់ចិត្តហៅក្រុមសង្គ្រោះមកជួយពិនិត្យនៅ​មិនអាចសង្គ្រោះអាយុជីវិតបាន ។ ដឹងជាក់ថាជនរងគ្រោះស្លាប់ហើយ មេការសំណង់បញ្ជាឲ្យកម្មករទាញរនាំស័ង្កសីមកបិទបាំពីខាងមុខ រួចរុំសព បញ្ជាបង្ខំឲ្យកម្មករ សាច់​ញាតិដឹកចេញ ក្នុងបំណង់គេចវេះពីទំនួលខុសត្រូវ តែត្រូវបានបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋាន ឃាត់ទុកជា​បណ្តោះ​អាសន្នរងចាំនគរបាលជំនាញ អាជ្ញាធរពាក់​ព័ន្ធធ្វើការពិនិត្យជាមុនសិន ។

មហាជននៅកន្លែងកើតហេតុ បានលើឡើងថា សង្ស័យសំណង់គ្មានច្បាប់ ទើបហ៊ានសាងសង់រំលោភ សង់ជាប់កៀកនឹងខ្សែកាបភ្លើងដែលមានតង់ស្យុងខ្ពស់បែបនេះ រហូត​ដល់កម្មករធ្វើការងារជួបគ្រោះថ្នាក់បាត់​បង់ជីវិត ពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ពាក់មេត្តាជួយពិនិត្យឡើងវិញព្រោះ​ថាសំណង់សង់ជិតរួចរាល់ទៅហើយ នៅឡើយតែភូមិ សង្កាត់ មិនរាយការណ៍ ។

ក្រោយកើតហេតុ ប្រពន្ធជនរងគ្រោះមក​ដល់បានត្រឹមតែស្រែកទ្រហោរយំ ទាំងក្តីសោកសៅហើយរងចាំជំនាញពិនិត្យ កោសល្យវិច័យមុននឹងដឹកសពទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

ចែករំលែកអត្ថបទ