Day: April 22, 2020

សន្តិសុខ​សង្គម

ទីបំផុត! មន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងដែលជាឃាត.ក​ បាញ់សម្លាប់ប្អូនថ្លៃ​ត្រូវ​សមត្ថកិច្ចចាប់​ខ្លួនហើយ

ស្ទឹងត្រែង៖​ ជនសង្ស័យជាឃាត.ក បាញ់​សម្លាប់​ប្អូនថ្លៃរបស់ខ្លួនកាលពីវេលាម៉ោង០៦​និង៣០នាទីព្រលប់ថ្ងៃទី១៥ខែមេសា​ឆ្នាំ​២០២០​ នៅចំណុចភូមិ ចុងកោះ ឃុំ កោះ​ឧកញ៉ាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ ពេលនេះត្រូវបានកម្លាំង​សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន​ហើយ​កាលពីវេលាម៉ោង៥និង០០នាទី​ល្ងាច​ថ្ងៃទី២២ខែមេសាឆ្នាំ២០២០​ នៅចំណុច​ព្រៃជ្រៅមួយកន្លែងស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលជាឃាត.ក​ មានឈ្មោះ​ សែម

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌចំការមនបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនជនជាតិ​ចិន៤នាក់ដកហូតទូរហ្គេមបាញ់ត្រី១ទូរ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការ​ដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ និងបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ ដកហូតទូរហ្គេមរួមទាំងសម្ភារមួយចំនួនទៀត ។ ក្រោយពីបង្ក្រាបរួចបុរសជនជាតិចិន​ ទាំង​៤​នាក់រួមនិងសម្ភារត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ស្នាក់ប៉ុស្តិនគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាម​នីតិវិធីច្បាប់៕

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សម្តេចក្រឡាហោម ស ខេង សម្រេចផ្អាកការងារបណ្ដោះអាសន្ន លោកស្នងការរងខេត្តកណ្ដាល

ខេត្តកណ្តាល ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាស សម្រេចផ្អាកការងារ បុរសចូលចិត្តលេងគ្រឿងអលង្ការ និងប្រាក់ដុល្លារ គឺលោកស្នងការរង ស្រេង សុខា ជាបណ្តោះអាសន្ន នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ នេះ ។

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងត្រូវអគ្គីភ័យឆាប​ឆេះអស់ស្ទើទាំងស្រុង

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន២ខ្នងយ៉ាងសន្ធោសន្ធៅអស់ស្ទើទាំង​ស្រុង បង្កឲ្យមានការ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ២និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចក្បែ ផ្ទះសំណាក់ប៉ៃលិន ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវលំ ក្នុងភូមិចំរើនផល សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

Read More