Wednesday, May 1, 2024
Latest:
សន្តិសុខ​សង្គម

ទីបំផុត! មន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែងដែលជាឃាត.ក​ បាញ់សម្លាប់ប្អូនថ្លៃ​ត្រូវ​សមត្ថកិច្ចចាប់​ខ្លួនហើយ

ស្ទឹងត្រែង៖​ ជនសង្ស័យជាឃាត.ក បាញ់​សម្លាប់​ប្អូនថ្លៃរបស់ខ្លួនកាលពីវេលាម៉ោង០៦​និង៣០នាទីព្រលប់ថ្ងៃទី១៥ខែមេសា​ឆ្នាំ​២០២០​ នៅចំណុចភូមិ ចុងកោះ ឃុំ កោះ​ឧកញ៉ាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។ ពេលនេះត្រូវបានកម្លាំង​សមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាន​ហើយ​កាលពីវេលាម៉ោង៥និង០០នាទី​ល្ងាច​ថ្ងៃទី២២ខែមេសាឆ្នាំ២០២០​ នៅចំណុច​ព្រៃជ្រៅមួយកន្លែងស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំ អន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ខេត្តព្រះវិហារ​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលជាឃាត.ក​ មានឈ្មោះ​ សែម រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជា មន្ត្រី នគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំ កើតហេតុ ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុន​ហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ លក់​ដូរ មានទីលំនៅភូមិឃុំជាមួយគ្នា(ស្លាប់)។

សមត្ថកិច្ចបញ្ជាក់ថា​ នៅមុនពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធរបស់ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យបាន​យក​អាវុធខ្លី ភ្ជង់ប្រពន្ធ​ ពេលនោះជនរង​គ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី គ្រាន់តែនិយាយ​ប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ​ទៅ​ជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែង​ បន្ទាប់ពីបង្ក​ហេតុ​ ជនសង្ស័យបានយក​ម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួន​បាត់​ ។

សមត្ថកិច្ចបន្តថា​ រហូតមកដល់ថ្ងៃទី២២ខែមេសាឆ្នាំ២០២០​ដោយអនុវត្តតាម​បញ្ជា លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្តស្នងការនគរបាល ខេត្តកណ្តាល​ ដឹកនាំសម្រប​សម្រួល​ ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដឹកនាំកម្លាំង​ ​នៃ​ស្នង​ការនគរ​បាលខេត្តកណ្ដាល​ ដោយលោក​ឧត្តមសេនីយ៍ ស្នងការរង ផែនការងារ​ព្រហ្មទណ្ឌ សហការជាមួយ​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត ស្ទឹងត្រែង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាត.ក​បាន​នៅវេលាម៉ោង១៧.០០នាទីល្ងាចថ្ងៃទី២២​ខែ​មេសាឆ្នាំ.២០២០​ នៅភូមិអន្លង់ជ្រៃ ឃុំ អន្លង់​ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន​ ជនសង្ស័យដែលជាឃាត.ក​ សមត្ថកិច្ច​ កំពុងធ្វើការសាកសួរដើម្បីកសាងសំណុំ​រឿងបញ្ជួនទៅតុលាការ​ ចាត់ការបន្តតាមនិតិ​វិធីច្បាប់​ ៕

ចែករំលែកអត្ថបទ