Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌដង្កោឃាត់មនុស្ស៤នាក់ដកហូតម៉ូតូ៣គ្រឿងនឹងថ្នាំញៀនមួយចំនួន​

ភ្នំពេញៈ​ កម្លាំងនគរបាលចម្រុះនៃអធិការខណ្ឌដង្កោដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក​ ជឹម​ សីុថា​ អធិការខណ្ឌបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នឹងជួញដូរថ្នាំញៀន​ ដោយប្រតិបត្តិការនេះធ្វើឡើង កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យចំនួន០៤នាក់ដែលឃាត់ខ្លួនទី ១/ឈ្មោះ ង៉ាន់ ដែត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ២.ឈ្មោះ ឌិន ចាវ ភេទប្រុស អាយុ២៥ឆ្នាំ ៣.ឈ្មោះ អ៊ុំ សុចិត្រា ភេទប្រុស អាយុ២១ឆ្នាំ មុខបរមិនពិតប្រាកដ​ ៤ឈ្មោះ រ៉េត ថារិន ភេទប្រុស អាយុ២៤ឆ្នាំ ហើយអ្នកទាំង៤ស្នាក់នៅផ្ទះជួល​ ភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបន្តថា​ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមៗលោកអធិការខណ្ឌបានដឹកនាំកម្លាំងចម្រុះ ធ្វើការស្រាវ ជ្រាវបង្ក្រាបមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធន:តេលា យីហោឫស្សីសាញ់ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០៤នាក់នឹងម៉ូតូ៣គ្រឿង​ រួមជាមួយសម្ភារៈប្រើប្រាស់គ្រឿងញៀន​ នឹងថ្នាំញៀនមួយចំនួន​ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ