ចោរមួយក្រុម វាយយុវជន៣នាក់ប្លន់យកទូរសព្ទ័អស់៤គ្រឿងនៅខណ្ឌ៧មករា រួចគេចខ្លួនបាត់ដោយសុវត្ថិភាព
ភ្នំពេញ៖ ជនសង្ស័យមួយក្រុមជិះម៉ូតូ៥គ្រឿងមកធ្វើសកម្មភាព វាយយុវជន៣នាក់ដែលកំពង់ជិះម៉ូតូបណ្ដាលឲ្យរបួសប្លន់យកទូរសព្ទ័ដៃអស់ចំនួន៤គ្រឿង រួចនាំគ្នាជិះម៉ូតូគេចខ្លួនបានដោយសុវត្ថិភាព ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង២និង៥០នាទីរំលងអធ្រាត្រចូល ថ្ងៃអាទិត្យ ទី៥ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ១៨២ ជិតរង្វង់មូលនាងគង្ហីងក្នុងសង្កាត់អូឬស្សីទី២ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង៣នាក់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយពួកគេជិះម៉ូតូមួយគ្រឿងម៉ាក ស៊ូម័រ អិច ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1GN-5884
Read More