Wednesday, May 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌចំការមនបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីក្នុងអគារចិន ឃាត់ខ្លួនជនជាតិ​ចិន៤នាក់ដកហូតទូរហ្គេមបាញ់ត្រី១ទូរ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចចម្រុះនៃអធិការ​ដ្ឋាននគរបាលខណ្ឌចំការមនបានឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងហ្គេមបាញ់ត្រី មួយកន្លែងស្ថិតនៅក្នុងអគារចិន តាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ៣ រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ និងបានឃាត់ខ្លួនបុរសជនជាតិចិនចំនួន៤នាក់ ដកហូតទូរហ្គេមរួមទាំងសម្ភារមួយចំនួនទៀត ។

ក្រោយពីបង្ក្រាបរួចបុរសជនជាតិចិន​ ទាំង​៤​នាក់រួមនិងសម្ភារត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅកាន់ស្នាក់ប៉ុស្តិនគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីសាកសួរនឹងចាត់ការតាម​នីតិវិធីច្បាប់៕