Tuesday, July 8, 2025
Latest:

Month: February 2019

សន្តិសុខ​សង្គម

អាងខ្លួនជាទាហានមានកាំភ្លើងដកបាញ់សេរីផ្អើលភ្ញៀវទេសចរណ៍រត់បាតជើងសព្រាត

កំពង់ឆ្នាំង ៖ ទាហាន នៅក្រសួងការពារជាតិ ម្នាក់មានតួនាទី អធិការកិច្ចក្រសួងការពារជាតិ សង្ស័យស្រវឹង ស្រាបានដក​កាំភ្លើងខ្លីK54 បាញ់ចំនួន៣គ្រាប់ ភ្លៀវទេសចរណ៍ជាច្រើន​រយនាក់បានរត់ជាន់ជើងគ្នា ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។ បើតាមប្រភពព័ត៌មានរបស់សមត្ថកិច្ចបានឲ្យដឹងថា៖ នៅមុនកើតហេតុ

Read More
សន្តិសុខ​សង្គម

អាសូរណាស់! លោកតាម្នាក់បណ្ដើរកង់ឆ្លងផ្លូវត្រូវម៉ូតូបុក​ស្លាប់

ភ្នំពេញ៖ លោកតាម្នាក់បានបណ្ដើរកង់ឆ្លង់ផ្លូវ​ ខំលើកដៃជា​សញ្ញា​ តែអ្នកបើកម៉ូតូធុនធំមួយគ្រឿងមិនប្រណីបុកប្រឡៃជីវិតលោកតាស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរារចណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ​តាមបណ្ដលយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេបានឃើញលោកតារងគ្រោះបានបណ្ដើរកង់ឆ្លង់ផ្លូវជាតិ៤ដោយបានឆ្លង់ពីទិសខាងជើងទៅទិសត្បូង​ហើយបានលើកដៃជាសញ្ញា​ សុំឆ្លងផ្លូវស្របពេលនោះក៏​មាន​ម៉ូតូធុនធំមួយគ្រឿងពណ៌លឿងមិនចាំម៉ាកនឹងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនពីលិចទៅកើតខណៈមក​ដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកលោកតាដែលកំពុងបណ្ដើលកង់ពេញទំហឹងផ្លោងខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាល់ស្លាប់ភ្លាមៗនៅកណ្ដាល់ផ្លូវជាតិលេខ៤យ៉ាងអាណោចអធ័ម ចំនែកម៉ូតូបង្កមិនបានដួលក៏បានបន្ថែម​ល្បឿនបើកគេចបាត់ស្រមោល​ ។ ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់ស្រែកទ្រហោយំនិងបានលើកសពឡើងលើ​រថយន្តដឹកមកអែបខាងចាំសមត្ថកិច្ចជំនាញចរាចរណ៍ចុះមក​ពិនិត្យមើលនិងធ្វើកំណត់ហេតុប្រគល់សពជូនទៅឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងយកទៅស្រុកកំណើតធ្វើបុណ្យ​តាមប្រពៃណី ។

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិរ៉ូម៉ានី​ និងគ្រឿងញៀនជិត៥គីឡូ​នៅព្រលានយន្តហោះខេត្តសៀមរាប

សៀមរាប៖​ នគរបាលការិយាល័យប្រឆាំងបទល្មើស​គ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនជនជាតិរ៉ូម៉ានីម្នាក់ បន្ទាប់ពីសង្ស័យថារត់ពន្ធគ្រឿងញៀនឆ្លងដែនជិត ៥គីឡូក្រាម។ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា​ម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី០៦ខែកុម្ភៈ ឆ្នាំ២០១៩។ នគរបាល បានអោយដឹងថា ជនជាតិរ៉ូមោនី​រូបនេះមានឈ្មោះ OLARU NARCIS-MANUEL ត្រូវចេញដំណើរទៅទីក្រុងហុងកុង ប្រទេសចិន តាមជើងហោះហើរលេខ KA-249 (REP-HKG)។ យោងតាមការត្រួតពិនិត្យ និងធ្វើតេស្តិ៍បឋម

Read More
សន្តិសុខ​សង្គម

ដុតសំរាមមិនប្រយត្ន័រាលឆេះផ្ទះ៤ខ្នងបំផ្លាញទ្រព្យសម្បត្តិគិត​ជាប្រាក់ជាង១០មុឺនដុល្លារ

ខេត្តត្បូងឃ្មុំ៖ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នងត្រូវបានអគ្គីភ័យ​ឆាបឆេះបំផ្លាញគ្មានសល់ ដោយសារតែការធ្វេសប្រហេស​ដុតសំរាម មិនប្រយត្ន័​ រាលឆេះផ្ទះ​ យ៉ាងសន្ធោរសន្ធៅ ឆ្លងពីផ្ទះមួយ ទៅផ្ទះមួយ រហូតអស់បួនខ្នង។ គ្រោះអគ្គីភ័យនេះបានកើតឡើងកាលវេលាម៉ោង០៩និង១០​នាទីព្រឹ​ក នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិជាំទ្រាស ឃុំតាមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបានអោយដឹងថាផ្ទះដែលបានឆាបឆេះទាំង៤មាន៖ទី១ម្ចាស់ផ្ទះឈ្មោះ​ កែវ​

Read More
សន្តិសុខ​សង្គម

ទីបំផុត! យិន ហេង ហៅចំបុីខ្មៅ ត្រូវចូលគុកក្រោយពីចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃ(ស)

ភ្នំពេញ៖ បើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់មកអង្គភាព សារព័ត៌មាន នៅព្រលប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩​ ថា បុរសតែងខ្លួនជាស្រី ឈ្មោះ​ យិន ហេង រហ័សនាមចំបុីខ្មៅ ត្រូវបានជាប់គុកនៅពន្ធនាគារព្រៃ «ស»តាមបំណងរបស់គេ ខណៈដែរចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ក្រោយពីជននេះជាប់ពាក់ព័ន្ធករណីបង្ហោះវីដេអូលើបណ្តាញសង្គម Facebook ដោយប្រើសំដីអសីលធម៍

Read More
សន្តិសុខ​សង្គម

ខ្ទើយដែលជេរប្រមាថជាតិសាសន៍ខ្មែរជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានធ្វើការស្រាវ​ជ្រាវ​និងចាប់ឃាត់ខ្លួន​ ខ្ទើយដែលជេរប្រមាថខ្មែរ​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា​ម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុច​ហាងមួយកន្លែង​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ ។ សមត្ថកិច្ចបានអោយដឹងថា​ ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈបណ្តាលឱ្យប៉ះពាល់ដល់សង្គមជាតិ ពីសំណាក់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ រួចមក រដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូលឿនមិនប្រយត្ន័បុកឃឿនទ្រូងផ្លូវ បោកក្បាលស្លាប់ម្នាក់និងម្នាក់ទៀតរបួសបែកមុខ

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាបើកលឿនដូចហោះមិន​ប្រយត្ន័ខណៈដល់ផ្លូវកោងចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុក​ឃឿនទ្រូងផ្លូវបណ្ដាលឲ្យយុវជនម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ ចំណែកអ្នករួមដំណើរម្នាក់ទៀតរងរបួសបែកមុខមាត់ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៦ខែកុម្ភៈ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ទល់មុខនិងបន្ទាយកងរាជអាវុធហត្ថរាជធានីភ្នំពេញ សង្កាត់​ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។ សពជនរងគ្រោះមានឈ្មោះ អុិន ឃាន់ ភេទប្រុស អាយុ២៣ ឆ្នាំ

Read More
សន្តិសុខ​សង្គម

ខ្លាំងដូចគ្នាផ្ទុះអាវុធ៣គ្រាប់សមត្ថកិច្ចឃាតខ្លួនបុរសម្នាក់យក​ទៅសួរនាំ

ភ្នំពេញ​៖​ បុរសខ្លាំង២នាក់ជម្លោះទាស់ពាក្យសម្ដីគ្នាឈានដល់មានការផ្ទុះអាវុធ​ ចំនួន៣គ្រាប់ផ្អើលគេឯង ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤​និង២៥នាទីរសៀលថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១៣៩ មុខគ្លីនិក​ (យីហោ កង​ សំអូន )​សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានដឹងថា មុន​ពេលកើតហេតុ​ គេឃេីញ បុរស២នាក់​ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរ​

Read More
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំខឹងឪពុកមិនឲ្យផឹកស្រាយកកូនកាំបិតចាក់ កប៉ងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់សង្ស័យបែកថ្នាំបាន​យកកូនកាំបិតចិតបន្លែចាក់ បំពង់កខ្លួនឯងប៉ងសម្លាប់ខ្លួនតែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ882ក្រុម5ភូមិមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ែនបញ្ញាភេទប្រុសអាយុ អាយុ ២៦ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅទីតាំងកើតហេតុខាងលើ ។ បើតាមលោកយាយឈ្មោះ ឈុនយ៉ុម អាយុ៨១ឆ្នាំ ដែលត្រូវជាយាយបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាងខ្លះហើយតែមិនអស់ចិត្ត​

Read More
សន្តិសុខ​សង្គម

ចោរ២នាក់ឆក់ការបូបបានសម្រេចរត់គេចសមត្ថកិច្ចឡើងខុនដូជាន់ទី៧លោតមកក្រោមបែកក្បាលស្លាប់ម្នាក់និងម្នាក់​ទៀត​សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ៖ ជ​ន​ស​ង្ស័យ​ម្នា​ក់លោតពីលើអាគាជាន់ទី៧បែក​ក្បាលបាក់ក​ស្លាប់​និងម្នាក់ទៀតត្រូវកម្លាំងសម​ត្ថកិច​្ចចាប់វា​យ​ខ្នោះ​ បន្ទាប់​ពីពួកគេទាំង២នាក់ធ្វើសកម្មភាពឆក់ការបូបពីជនបរទេស ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​០១និ​​​​​​​​​​ង០០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅខុន​ដូរ​មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រា​ជធានីភ្នំពេញ​ ។ បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចរបស់​ អធិការដ្ឋាននគរបាល​ ខណ្ឌចំការមនបានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវចូលឆ្នាំចិន-វៀតណាម ពេលដែលទទួលព័ត៌មានថាមានក្រុមចោរឆក់កាបូបពីជនបរទេស​ បានសម្រេច​ ភ្លាមៗនោះកម្លាំងអន្តរាគមន៍ខណ្ឌចំការមនសហការណ៍ជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែកបានដេញប្រផិតប្រភីងឃាត់ខ្លួនបានជនសង្ស័យម្នាក់​ចំណែកជនសង្ស័យម្នាក់ទៀត​

Read More