Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ចោរ២នាក់ឆក់ការបូបបានសម្រេចរត់គេចសមត្ថកិច្ចឡើងខុនដូជាន់ទី៧លោតមកក្រោមបែកក្បាលស្លាប់ម្នាក់និងម្នាក់​ទៀត​សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ ៖ ជ​ន​ស​ង្ស័យ​ម្នា​ក់លោតពីលើអាគាជាន់ទី៧បែក​ក្បាលបាក់ក​ស្លាប់​និងម្នាក់ទៀតត្រូវកម្លាំងសម​ត្ថកិច​្ចចាប់វា​យ​ខ្នោះ​ បន្ទាប់​ពីពួកគេទាំង២នាក់ធ្វើសកម្មភាពឆក់ការបូបពីជនបរទេស
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​០១និ​​​​​​​​​​ង០០នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅខុន​ដូរ​មួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រា​ជធានីភ្នំពេញ​ ។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចរបស់​ អធិការដ្ឋាននគរបាល​ ខណ្ឌចំការមនបានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋានដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវចូលឆ្នាំចិន-វៀតណាម ពេលដែលទទួលព័ត៌មានថាមានក្រុមចោរឆក់កាបូបពីជនបរទេស​ បានសម្រេច​ ភ្លាមៗនោះកម្លាំងអន្តរាគមន៍ខណ្ឌចំការមនសហការណ៍ជាមួយ នឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងត្របែកបានដេញប្រផិតប្រភីងឃាត់ខ្លួនបានជនសង្ស័យម្នាក់​ចំណែកជនសង្ស័យម្នាក់ទៀត​ ព្យាយាមរត់គេចសមត្ថកិច្ចផ្លោះចូលក្នុងខុនដូជាន់ទី៧ ហើយកម្លាំងសមត្ថកិច្ចបានឡោមពទ្ធ័ដើម្បីចូលទៅចាប់ជនសង្ស័យ ខណៈពេលដែលជន​សង្ស័យបានឃើញសមត្ថកិច្ចមានការភិតភ័យបានលោតចុះពីជានទី៧ធ្លាក់ចុះមកលើដំបូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរហើយក៏បែកក្បាលហូរឈាមតាមស្លឹកត្រចៀកស្លាប់ភ្លាមៗ​នៅនិងកន្លែងតែម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌចំការមនបានចុះទៅ​ពិនិត្យសពជនសង្ស័យនិងធ្វើកំណត់ហេតុនិងដឹកយកទៅតម្កល់ទុកនៅវត្តដើម្បីស្រាវជ្រាវរកសាច់ញាតិមកទទួល​យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យម្នាក់​ទៀតត្រូវបញ្ជួនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ