Tuesday, May 21, 2024
Latest:
សន្តិសុខ​សង្គម

អាសូរណាស់! លោកតាម្នាក់បណ្ដើរកង់ឆ្លងផ្លូវត្រូវម៉ូតូបុក​ស្លាប់

ភ្នំពេញ៖ លោកតាម្នាក់បានបណ្ដើរកង់ឆ្លង់ផ្លូវ​ ខំលើកដៃជា​សញ្ញា​ តែអ្នកបើកម៉ូតូធុនធំមួយគ្រឿងមិនប្រណីបុកប្រឡៃជីវិតលោកតាស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធម៌

គ្រោះថ្នាក់ចរារចណ៍ដ៏រន្ឋត់នេះបានកើតឡើងកាលពីវេលា​ម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០១៩​ នៅ​តាមបណ្ដលយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុន​ពេលកើតហេតុគេបានឃើញលោកតារងគ្រោះបានបណ្ដើរកង់ឆ្លង់ផ្លូវជាតិ៤ដោយបានឆ្លង់ពីទិសខាងជើងទៅទិសត្បូង​ហើយបានលើកដៃជាសញ្ញា​ សុំឆ្លងផ្លូវស្របពេលនោះក៏​មាន​ម៉ូតូធុនធំមួយគ្រឿងពណ៌លឿងមិនចាំម៉ាកនឹងមិនចាំស្លាកលេខបើកបរក្នុងល្បឿនលឿនពីលិចទៅកើតខណៈមក​ដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកលោកតាដែលកំពុងបណ្ដើលកង់ពេញទំហឹងផ្លោងខ្ទាតជាច្រើនម៉ែត្របណ្ដាលឲ្យបោកក្បាល់ស្លាប់ភ្លាមៗនៅកណ្ដាល់ផ្លូវជាតិលេខ៤យ៉ាងអាណោចអធ័ម ចំនែកម៉ូតូបង្កមិនបានដួលក៏បានបន្ថែម​ល្បឿនបើកគេចបាត់ស្រមោល​ ។

ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបានមកដល់ស្រែកទ្រហោយំនិងបានលើកសពឡើងលើ​រថយន្តដឹកមកអែបខាងចាំសមត្ថកិច្ចជំនាញចរាចរណ៍ចុះមក​ពិនិត្យមើលនិងធ្វើកំណត់ហេតុប្រគល់សពជូនទៅឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងយកទៅស្រុកកំណើតធ្វើបុណ្យ​តាមប្រពៃណី ។ ចំណែកជនដែលបើកម៉ូតូបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវស្វែងរកដើម្បីយកមកដោះស្រាយទៅតាមច្បាប់ ៕