Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ខ្ទើយដែលជេរប្រមាថជាតិសាសន៍ខ្មែរជាសាធារណៈតាមបណ្តាញសង្គមហ្វេសប៊ុកត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបានធ្វើការស្រាវ​ជ្រាវ​និងចាប់ឃាត់ខ្លួន​ ខ្ទើយដែលជេរប្រមាថខ្មែរ​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលា​ម៉ោង០៨និង១០នាទីយប់ថ្ងៃទី០៥ខែកុម្ភះឆ្នាំ២០១៩​ នៅចំណុច​ហាងមួយកន្លែង​ ស្ថិតក្នុងសង្កាត់ជ័យជំនះ​ ខណ្ឌដូនពេញ​ ។

សមត្ថកិច្ចបានអោយដឹងថា​ ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធករណីជេរប្រមាថជាសាធារណៈបណ្តាលឱ្យប៉ះពាល់ដល់សង្គមជាតិ ពីសំណាក់ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ ចំប៉ីខ្មៅ រួចមក រដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ភេទប្រុស នៅចំណុចហាងមួយកន្លែង ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញក្បែព្រះបរមរាជវាំង។

បច្ចុប្បន្ន ជនសង្ស័យ្រូវបានឃាត់ខ្លួននិងសាកសួរតាមនីតិវិធី នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្ត​ ៕

ចែករំលែកអត្ថបទ