Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងដូចគ្នាផ្ទុះអាវុធ៣គ្រាប់សមត្ថកិច្ចឃាតខ្លួនបុរសម្នាក់យក​ទៅសួរនាំ

ភ្នំពេញ​៖​ បុរសខ្លាំង២នាក់ជម្លោះទាស់ពាក្យសម្ដីគ្នាឈានដល់មានការផ្ទុះអាវុធ​ ចំនួន៣គ្រាប់ផ្អើលគេឯង
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤​និង២៥នាទីរសៀលថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវ១៣៩ មុខគ្លីនិក​ (យីហោ កង​ សំអូន )​សង្កាត់អូរឫស្សី​៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានដឹងថា មុន​ពេលកើតហេតុ​ គេឃេីញ បុរស២នាក់​ បានឈ្លោះទាស់សំដីគ្នា បិទបាំងផ្លូវមិនឲ្យដើរ​ ស្រាប់តែឈានដល់ថ្នាក់យកអាវុធមកភ្ជុងគ្នាទៅវិញទៅមក ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់​ ប៉ុន្តែក្រោយមកក៏ឮសំឡេងផ្ទុះឡេីងចំនួន៣គ្រាប់ផ្ទួនគ្នា​បង្កឱ្យមានការភិតភ័យនិងភ្ញាក់ផ្អើលដល់បងប្អូនប្រជាពល​រដ្ឋយ៉ាងខ្លាំងបន្តិចក្រោយមកគេឃេីញមានកម្លាំងនគរបាល​មូល​ដ្ឋាននិងកម្លាំងអាវុធហត្ថខណ្ឌ៧មករា ចុះមកអន្តរាគមន៍​ភ្លាមៗនៅកន្លែងកើតហេតុ​ ។

ក្រោយមក​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ៧​មករា បានបញ្ជាឲ្យវ៉ៃខ្នោះបុរសម្នាក់បញ្ជូនទៅធ្វើការសាក​សួរ​ និងដកបានអាវុធខ្លី១ដើម។  ចំណែកភាគីមួយទៀតបានចូលទៅក្នុងផ្ទះ​ តែកម្លាំង​សមត្ថកិច្ច​ រងចាំអោយចេញមកសហការជាមួយសមត្ថកិច្ច​តែ​បើមិនសហការទេនិងសុំគោលការច្បាប់ឃាតខ្លួនតែម្ដង​ ៕

ចែករំលែកអត្ថបទ