Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំខឹងឪពុកមិនឲ្យផឹកស្រាយកកូនកាំបិតចាក់ កប៉ងសម្លាប់ខ្លួន

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់សង្ស័យបែកថ្នាំបាន​យកកូនកាំបិតចិតបន្លែចាក់ បំពង់កខ្លួនឯងប៉ងសម្លាប់ខ្លួនតែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះទាន់
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង ១និង៣០នាទីរសៀលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ882ក្រុម5ភូមិមិត្តភាពសង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ែនបញ្ញាភេទប្រុសអាយុ អាយុ ២៦ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅទីតាំងកើតហេតុខាងលើ ។

បើតាមលោកយាយឈ្មោះ ឈុនយ៉ុម អាយុ៨១ឆ្នាំ ដែលត្រូវជាយាយបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានផឹកស្រាជាមួយអ្នកជិតខាងខ្លះហើយតែមិនអស់ចិត្ត​ ក៏បានសុំឪពុកទិញស្រាផឹកបន្ថែមទៀតតែឪពុកមិនឲ្យក៏បានយកកូនកាំបិតចុងស្រួចចិតបន្លែមកចាក់​ជើងនិងបំពង់កខ្លួនឯងចំនួន៣កន្លែង បណ្តាលឲ្យរបួសធ្ងន់ហូរឈាម យ៉ាងខ្លាំង ក្រោយមកក៏ត្រូវបាន ក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
បើតាមប្រភពពីឪពុកជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀន​ យូរមកហើយ តែនៅពេលនេះប្រហែលជាថ្នាំធ្វើទុក្ខខ្លាំងទើបបណ្ដាលអោយប៉ងចាក់សម្លាប់​ខ្លួនឯង​យ៉ាងនេះ​ តែមិនបានសម្រេច គ្រាន់តែរបួសធ្ងន់ប៉ុណ្ណោះ ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕