Tuesday, July 8, 2025
Latest:

Month: December 2018

សន្តិសុខ​សង្គម

ខឹងបរបួលនាងទៅដេកមិនបានកដកាំភ្លើងខ្លីវ៉ៃ​ ក្បាលបុរស​ជាសង្សាបែកឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមពេញខ្លួន​បន្ទាប់ពីជនដៃដល់មានគ្នា២នាក់បានយកកាំភ្លើងខ្លីវាយរូប​គេ២ទៅ៣ស្នាប់កាំភ្លើង​ព្រោះខឹងនារីជាសង្សារបស់ជនរង​គ្រោះមិនព្រមទៅដេកជាមួយ​ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី​២២ខែធ្នូ២០១៨ នៅចំណុចមុខផ្ទះសំណាក់​ យីហោហ្គ្រីន ផាក តាមមបណ្ដោយផ្លូវ២៧១ ភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកPCX បានមកបបួលសង្សារបស់ខ្លួនទៅដេកជាមួយមិត្តភក្រ្ករបស់គេដែលជាជន​ដៃដល់ តែនាងប្រកែកមិនព្រមទៅ​ ទើបធ្វើអោយគេខឹង​ ។

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ម្ចាស់ទីតាំងណេត​(យី​ ហោ​ 33)នៅសង្កាត់ទួលសង្កែខ្លាំង​មែនសូម្បីតែអាជ្ញាធរក៏មិនហ៊ានក្អកជាមួយដែរ

  ភ្នំពេញ៖​ ទីតាំង​ ណេត​ ២៤​ម៉ោង​លើ២៤ម៉ោ​(យី​ ហោ​ 33) បង្កប់​ល្បែងសុីសង​ ជាច្រើនប្រភេទ​ កំពុង​លេងយ៉ាងរលួន​ ដោយមិនរំខានដល់​ អាជ្ញាធរមានសមត្ថកិច្ច​ ប្រហែលជា​ម្ចាស់ទីតាំងមាន​ឥទ្ធិពលនិងអំណាចខ្លាំង​ ហើយមើលទៅទើប​ អជ្ញាធរមានសមត្ថកិច្ច​ ពាក់ពន្ធ័មិនហ៊ានបង្ក្រាប​ ។ សូមបញ្ជាក់ថាទី​តាំងបនល្បែងនេះ​ ស្ថិតនៅតាមបណ្ដោយផ្លូវ៩០៧ខាងជើងវត្តទួលសង្កែ​ ភូមិទួលសង្កែ​

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បញ្ចូនជនជាតិថៃប្រុសស្រី២៦នាក់ទៅកាន់ប្រទេសខ្លួន​វិញពាក់ព័ន្ធករណីឆបោក គំរាមគំហែងទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP)

  ភ្នំពេញ ៖ នៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺ ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនជាតិថៃ ចំនួន២៦នាក់ ស្រី៩នាក់ ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP) ទៅកាន់ប្រទេសថៃវិញ

Read More
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបើកបរមិនប្រយត្ន័បុកគ្នាពេញទំហឹងបណ្តាលស្លាប់ម្នាក់២នាក់ទៀតរបួសធ្ងន់និងស្រាល

  ភ្នំពេញ៖ បុរសម្នាក់ស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យនិងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល​បន្ទាប់ពីរជិះម៉ូតូបុកគ្នាពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង​១០​និង៣០នាទីយប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១៨​ នៅចំណុចស្តុបភីហ្សាខុមម៉ូនី តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ​២៦១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនរងគ្រោះ(ស្លាប់)និងអ្នករងរបួសធ្ងន់ស្រាលមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើត​ហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា​វ៉ែវពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1H-1927ធ្វើដំណើរតាមបណ្តោយផ្លូវ២៦១ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានម៉ូតូមួយគ្រឿងទៀតម៉ាកហ្សូម័រអ៊ិច​ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1GE-2537ជិះដោយបុរសម្នាក់តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅពីលិច​បុកគ្នាពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូហ៊្សូ ម័រអ៊ិចផ្លោងទៅមុខភីហ្សាខុមម៉ូនីរងរបួសធ្ងន់ចំណែកខាងម៉ូតូវ៉ែវរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីពីរគ្រឿងមកដឹកជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះភ្លាមៗដោយស្ថានភាពអ្នករងគ្រោះពីនាក់ធ្ងន់ធ្ងរពេកបានបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីពេទ្យកាលម៉ែត្រ។បន្ទាប់បានស្លាប់ម្នាក់ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក​ម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ​គោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវ​ច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើការ​ស្រាវជ្រាវរក​សាច់ញាត្តិប្រគល់ជូនយកទៅធ្វើបុណ្យតាមប្រពីណី៕

Read More
សន្តិសុខ​សង្គម

រថយន្តក្រឡុកសុីម៉ង់ត៍កិនយុវជម្នាក់​បែក​ក្បាលស្លាប់និងម្នាក់​ទៀតរបួសស្រាល

  ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ​យ៉ាងអាណោចអធម៌ និងម្នាក់ទៀតរបួសស្រាល បន្ទាប់ពី​រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបើកគៀរនិងកិន ខណៈជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ តាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ ជនរងគ្រោះជាម្ចាស់ម៉ូតូ (ស្លាប់)មានឈ្មោះ

Read More
សន្តិសុខ​សង្គម

សង្ស័យម្ចាស់​ ណេត​ (យីហោ33)មានឥទ្ធិពលខ្លាំងទើប​បើកបានយ៉ាងរលួន

ភ្នំពេញ៖​ ទីតាំង​ ណេត​ ២៤​ ម៉ោង​ ( យី​ ហោ​ 33 ) បង្កប់​ល្បែងសុីសង​ កំពុង​លេងយ៉ាងរលួន​ ដោយមិនរំខានដល់​ អាជ្ញាធរមានសមត្ថកិច្ច​ ឡើយ​ ប្រហែលជាម្ចាស់ទីតាំងមាន​ឥទ្ធិពលនិងអំណាចខ្លាំងជាង​ លោក​ អភិបាល​ និងលោក​អធិការ​ ខណ្ឌ​ឫស្សីកែវ​

Read More
សន្តិសុខ​សង្គម

មានអាការៈអស់កម្លាំងផឹកខារ៉ាបាវ១កំប៉ុងស្រាប់តែប្រកាច​ដាច់ខ្យល់ស្លាប់សង្ស័យពុល

ភ្នំពេញ៖ បុរសម្នាក់មានអាការៈអស់កម្លាំងបានផឹក​ ខារ៉ាបាវ​១កំប៉ុង​ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើគ្រែចោល​ប្រពន្ធនិងកូនតូច​ គួរឲ្យសង្វេក​ ៖​ បង្កការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង១២និង២០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៤២P ភូមិរោង​ចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ កៃ​ ប៉ាន​ ភេទប្រុសអាយុ៥០ឆ្នាំមុខរបលក់លៀសហាសស្នាក់នៅកន្លែងកើតហេតុ​មានស្រុកកំណើត​

Read More
សន្តិសុខ​សង្គម

លួចគាស់ផ្ទះបានកូនជ្រូក២មិនអស់ចិត្តលួចម៉ូតូបន្តម្ចាស់ទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចដេញចាប់បានភ្លាមៗ

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិរដ្ឋបាលព្រៃស​រួមនិងបងប្អូនប្រជាពលរដ្ឋបានឡោព័ទ្ធចាប់ជនសង្ស័យគាស់ផ្ទះបានចំនួន៣នាក់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ នៅភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ ទី១ធា រចនា អាយុ២២ឆ្នាំមុនរបរមិនពិតប្រាកដ ទី២ ឈ្មោះម៉ូត វិចិត្រអាយុ១៤ជាងម៉ាសុីនត្រជាក់ ទ៣ ឈ្មោះ អិន

Read More
សន្តិសុខ​សង្គម

រថយន្តតូរីសបុកជាមួយម៉ូតូរុឺម៉កនិងម៉ូតូមួយគ្រឿងទៀត​ស្លាប់​ម្នាក់រងរបួសធ្ងន់ស្រាល​៣នាក់

ភ្នំពេញ៖​ បុរសអ្នកបើកម៉ូតូរុឺម៉កម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអធម៌និងប្រុសស្រី៣​នាក់ទៀតរបួសធ្ងន់ស្រាល​ ខណៈដែលបុរសរងគ្រោះបើករុឺម៉កដាច់កង់រេចង្កូត​ទៅបុកជាមួយរថយន្តទូរីស​ ហើយរថយន្តទូរីសបួងចង្កូតទៅ​បុកម៉ូតូមួយទៀត​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨​ នៅចំណុចក្បែរវត្តកំពែង​សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុ​ការណ៍បានឲ្យ​ដឹងថាមុនពេលកើតហេតុគេឃើញប្តីប្រពន្ធនឹងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅឌុបគ្នា​ ធ្វើដំណើរ​ស្របគ្នាជាមួយ​រថយន្តតូរីស​ ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវទួលពង្រឆ្ពោះទៅផ្លូវវេងស្រេង​ ខណៈមកដល់ចំណុចកើតហេតុ​ មានបុរសម្នាក់រងគ្រោះជិះម៉ូតូអូសរុឺម៉ក​បើក​យ៉ាងលឿនទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តតូរីស​ ពេលនោះម៉ូតូរុឺម៉កបានវ៉ារថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលជ្រុលទៅបុកចំក្បាលរថយន្តតូរីសទំហឹងបណ្តាលអោយ​ ម្ចាស់រុឺម៉ករងរបួសធ្លាយពោះវៀនស្លាប់យ៉ាងអាណោច​អាធម៌​ ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងដែលជិះដោយប្តីប្រពន្ធនឹងកូន​ បណ្តាលអោយរង​របួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​

Read More
សន្តិសុខ​សង្គម

បើករថយន្តកុងទីន័របត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តលិចសុីសបុកឆេះសន្ធោសន្ធៅ

កណ្ដាល៖ រន្ធត់ណាស់! រថយន្តកុងទីន័ររបស់ក្រុមហ៊ុន​ SPបើកបត់ឆ្លងផ្លូវ មិនប្រយត្ន័ ត្រូវរថយន្តលិចសុីស RX300បោះពួយទៅបុកចំពាក់ កណ្ដាលពេញទំហឹងបណ្ដាលឲ្យឆាប ឆេះយ៉ាងសន្ធោ សន្ធៅ សំណាងល្អអ្នកនៅក្នុងរថយន្តលិចសុីសរបួសស្រាល៖ហេតុការ ណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា ម៉ោង០៨ និង២០នាទីយប់ថ្ងៃ ១៩ខែធ្នូឆ្នាំ២០១៨ នៅ ចំណុច គីឡូម៉ែត្រ​ ២៩-៣០ ភូមិព្រៃក្រឡាញ់ឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាល

Read More