Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តតូរីសបុកជាមួយម៉ូតូរុឺម៉កនិងម៉ូតូមួយគ្រឿងទៀត​ស្លាប់​ម្នាក់រងរបួសធ្ងន់ស្រាល​៣នាក់

ភ្នំពេញ៖​ បុរសអ្នកបើកម៉ូតូរុឺម៉កម្នាក់បានស្លាប់បាត់បង់ជីវិត​យ៉ាងអាណោចអធម៌និងប្រុសស្រី៣​នាក់ទៀតរបួសធ្ងន់ស្រាល​ ខណៈដែលបុរសរងគ្រោះបើករុឺម៉កដាច់កង់រេចង្កូត​ទៅបុកជាមួយរថយន្តទូរីស​ ហើយរថយន្តទូរីសបួងចង្កូតទៅ​បុកម៉ូតូមួយទៀត​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨​ នៅចំណុចក្បែរវត្តកំពែង​សង្កាត់ព្រៃស​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

បើតាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុ​ការណ៍បានឲ្យ​ដឹងថាមុនពេលកើតហេតុគេឃើញប្តីប្រពន្ធនឹងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកសេ១២៥​ ពណ៌ខ្មៅឌុបគ្នា​ ធ្វើដំណើរ​ស្របគ្នាជាមួយ​រថយន្តតូរីស​ ទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវទួលពង្រឆ្ពោះទៅផ្លូវវេងស្រេង​ ខណៈមកដល់ចំណុចកើតហេតុ​ មានបុរសម្នាក់រងគ្រោះជិះម៉ូតូអូសរុឺម៉ក​បើក​យ៉ាងលឿនទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តតូរីស​ ពេលនោះម៉ូតូរុឺម៉កបានវ៉ារថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលជ្រុលទៅបុកចំក្បាលរថយន្តតូរីសទំហឹងបណ្តាលអោយ​ ម្ចាស់រុឺម៉ករងរបួសធ្លាយពោះវៀនស្លាប់យ៉ាងអាណោច​អាធម៌​ ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងដែលជិះដោយប្តីប្រពន្ធនឹងកូន​ បណ្តាលអោយរង​របួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ឬឯសម្ភារដូចជារថយន្តនឹងម៉ូតូ,ម៉ូតូអូសរុឺម៉ករងការខូច​ខាតយ៉ាងដំណំ​ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើត​ហេតុនឹងបានសម្រួលចរាចរហើយទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងអូសយកសម្ភារនឹងតៃកុងរថយន្តតូរីស​ ទៅរក្សាទុកបណ្តោះ​អាសន្ននៅការិយាល័យចរាចរផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ​ ចំណែកសពត្រូវបានសមត្ថកិច្ចស្រាវជ្រាវទំនាក​ទំនងទៅសាច់ញាតិរួចធ្វើកំណត់​ហេតុប្រគល់អោយទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី​ ៕