Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ខឹងបរបួលនាងទៅដេកមិនបានកដកាំភ្លើងខ្លីវ៉ៃ​ ក្បាលបុរស​ជាសង្សាបែកឈាមស្រោចខ្លួន

ភ្នំពេញ៖ បុរសម្នាក់រងរបួសបែកក្បាលហូរឈាមពេញខ្លួន​បន្ទាប់ពីជនដៃដល់មានគ្នា២នាក់បានយកកាំភ្លើងខ្លីវាយរូប​គេ២ទៅ៣ស្នាប់កាំភ្លើង​ព្រោះខឹងនារីជាសង្សារបស់ជនរង​គ្រោះមិនព្រមទៅដេកជាមួយ​ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះ​បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី​២២ខែធ្នូ២០១៨ នៅចំណុចមុខផ្ទះសំណាក់​ យីហោហ្គ្រីន ផាក តាមមបណ្ដោយផ្លូវ២៧១ ភូមិ៦ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

បើតាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកPCX បានមកបបួលសង្សារបស់ខ្លួនទៅដេកជាមួយមិត្តភក្រ្ករបស់គេដែលជាជន​ដៃដល់ តែនាងប្រកែកមិនព្រមទៅ​ ទើបធ្វើអោយគេខឹង​ ។
បុរសគ្រោះបានបន្តទៀតថា ជនដៃដល់ធ្លាប់តាមស្រលាញ់​នារីដែលជាសង្សារបស់ខ្លួន​ យូមកហើយ​និងធ្លា​ប់បរបួល​នាងទៅដេក​ តែនាងមិនស្រលាញ់តែងតែប្រកែករហូត លុះមក​ដល់ម៉ោងកើតហេតុជនដៃដលបានបើករថយន្តម៉ាកលុច​សុីច៣៣០ ពណ៍សមិនចាំស្លាកលេខមកឈប់នៅមុខផ្ទះសំណាក់ខាងលើ រួចក៏ចុះដើសំដៅមករូបគេហើយបាន​ដកកាំភ្លើងខ្លី​ វ៉ៃក្បាលគេ២ទៅ៣ស្នាប់កាំភ្លើងបណ្ដាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ភ្ញាមៗជនបង្ករនិងមិតភក្រ្ក​បានឡើងបើករថយន្តនិងម៉ូតូជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមាន២ដើម្បីអោយសមត្ដកិច្ចជួយអន្តរាគមន៍ ខណៈទៅដល់ប៉ុស្តិ៍​ ដោយសាររបួសធ្ងន់ពេកក៏សុំសមត្ថកិច្ចទៅពេទ្យសិនព្រឹកឡើងចាំមកដាក់ពាក្យបណ្ដឹង​ ៕

ចែករំលែកអត្ថបទ