សន្តិសុខ​សង្គម

មានអាការៈអស់កម្លាំងផឹកខារ៉ាបាវ១កំប៉ុងស្រាប់តែប្រកាច​ដាច់ខ្យល់ស្លាប់សង្ស័យពុល

ភ្នំពេញ៖ បុរសម្នាក់មានអាការៈអស់កម្លាំងបានផឹក​ ខារ៉ាបាវ​១កំប៉ុង​ប្រកាច់ដាច់ខ្យល់ស្លាប់ភ្លាមៗនៅលើគ្រែចោល​ប្រពន្ធនិងកូនតូច​ គួរឲ្យសង្វេក​ ៖​ បង្កការភ្ញាក់ផ្អើល កាលពី​វេលាម៉ោង១២និង២០រំលងអាធ្រាត ឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ៤២P ភូមិរោង​ចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កៃ​ ប៉ាន​ ភេទប្រុសអាយុ៥០ឆ្នាំមុខរបលក់លៀសហាសស្នាក់នៅកន្លែងកើតហេតុ​មានស្រុកកំណើត​ ស្រុកសាមគ្គីមានជ័យ​ ខេត្តកំពង់ឆ្នាំង​ ។

បើតាមប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា នៅពេលកើតហេតុ ជនរងគ្រោះទើបតែមកពីស្រុកកំណើត ហើយបានអង្គុយលេងជាមួយអ្នកជិតខាង ហើយស្រាប់តែមានអាការៈមិនស្រួលខ្លួន រួចបានទៅទិញខារ៉ាបាវ១កំប៉ុងផឹក ។ ក្រោយមកស្រាប់តែជនរងគ្រោះប្រកាច់ស្លាប់នៅលើគ្រែមួយរំពេចចោលប្រពន្ធនិងកូនស្រីតូច​គាត់បានសង្ស័យពុលខារ៉ាបាវ។

ក្រោយកើតហេតុភ្លាមៗសាច់ញ្ញាតិបានរាយការណ៍ប្រាប់ទៅ​សមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកពិនិត្យនិងធ្វើកោលសល្យវិឆ្ឆ័យរួចប្រគល់សពអោយក្រុមគ្រួសារយក​ទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕