សន្តិសុខ​សង្គម

លួចគាស់ផ្ទះបានកូនជ្រូក២មិនអស់ចិត្តលួចម៉ូតូបន្តម្ចាស់ទាន់ស្រែកឆោឡោផ្អើលសមត្ថកិច្ចដេញចាប់បានភ្លាមៗ

ភ្នំពេញ៖ សមត្ថកិច្ចប៉ុស្តិរដ្ឋបាលព្រៃស​រួមនិងបងប្អូនប្រជាពលរដ្ឋបានឡោព័ទ្ធចាប់ជនសង្ស័យគាស់ផ្ទះបានចំនួន៣នាក់ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ នៅភូមិព្រៃទីទុយ​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ​។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់បានមានឈ្មោះ ទី១ធា រចនា អាយុ២២ឆ្នាំមុនរបរមិនពិតប្រាកដ ទី២
ឈ្មោះម៉ូត វិចិត្រអាយុ១៤ជាងម៉ាសុីនត្រជាក់
ទ៣ ឈ្មោះ អិន ចាន់ដារ៉ា អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប អ្នកទាំង៣ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានចវ័យ១ ខណ្ឌមានជ័យ។

ចំណែកម្ចាស់ផ្ទះមានឈ្មោះយូ ចាន់ណាន អាយុ៣០ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ

បើតាមសម្តីម្ចាស់ផ្ទះបានអោយដឹងថា មុនមានការភ្ញាក់ផ្អើលគឺពេលរូបគាត់នឹងក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក​ ស្រាប់តែមានជនសង្ស័យ៣នាក់ដើរមកគាស់ផ្ទះគាត់ហើយលួចយកកូនជ្រូកធ្វើអំពីដី​ ដែលគ្រួសារគាត់ទុកដាក់សន្សំលុយ​បានសម្រេចហើយ​បានចេញទៅបាត់ ប៉ុន្តែពួកគេមិនអស់ចិត្តបានបន្តលួចកាច់ករម៉ូតូ​ ដើម្បីយកជិះគេចខ្លួន​ ប៉ុន្តែលឺសូរសម្លេង​ ទើបរូបគាត់ជាម្ចាស់ផ្ទះបានដើរទៅមើលឃើញជនសង្ស័យទាំង៣នាក់កំពុងធ្វើសកម្មភាពលួចម៉ូតូ​ រួចក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋជិតខាងមកជួយឡោព័ទ្ធបានទាំង៣នាក់​យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ​ព្រៃស​ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើស​កម្មភា​ព​ដូចការលើកឡើងរបស់ម្ចាស់ផ្ទះប្រាកដមែន​។

បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ​ បានចុះទៅនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌដង្កោ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទោសតាមនីតិច្បាប់៕

ចែករំលែកអត្ថបទ