សន្តិសុខ​សង្គម

បើករថយន្តកុងទីន័របត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តលិចសុីសបុកឆេះសន្ធោសន្ធៅ

កណ្ដាល៖ រន្ធត់ណាស់! រថយន្តកុងទីន័ររបស់ក្រុមហ៊ុន​ SPបើកបត់ឆ្លងផ្លូវ មិនប្រយត្ន័ ត្រូវរថយន្តលិចសុីស RX300បោះពួយទៅបុកចំពាក់ កណ្ដាលពេញទំហឹងបណ្ដាលឲ្យឆាប ឆេះយ៉ាងសន្ធោ សន្ធៅ សំណាងល្អអ្នកនៅក្នុងរថយន្តលិចសុីសរបួសស្រាល៖ហេតុការ ណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា ម៉ោង០៨ និង២០នាទីយប់ថ្ងៃ ១៩ខែធ្នូឆ្នាំ២០១៨ នៅ ចំណុច គីឡូម៉ែត្រ​ ២៩-៣០ ភូមិព្រៃក្រឡាញ់ឃុំលំហាចស្រុកអង្គស្នួលខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្ត០១គ្រឿង​ម៉ាកហុីយ៉ាន់ដាយ​​ពណ៍ក្រហម ពាក់ផ្លាកលេខ​ ព្រះសុីហនុ 3A -3923 ប្រភេទសណ្ដោងរុឺម៉ក​បានបើកបត់ឆ្លង ផ្លូវពីទិសខាងត្បូងទៅទិសខាងជើង ស្របពេលកំពុងបត់ក៏មានរថយន្តម៉ាកលិចសុីសRX-300ពណ៍ស​ ពាក់ស្លាកលេខ​ភ្នំពេញ​2H-6350បើកមកតាមបណ្ដោយផ្លូវជាតិលេខ៤ពីលិចទៅកើតមកបុកចំពាក់ កណ្ដាលពេញទំហឹង បណ្ដាលឲ្យផ្ទុះឆេះសន្ធោសន្ធៅតែម្ដង ។ បន្ទាប់ពីកើតហេតុភ្លាមៗអ្នកបើករថយន្តកុងទីន័រចុះរត់គេចខ្លួនបាត់ស្រមោល ចំណែកអ្នកក្នុងរថយន្តលិចសុីសបានរងរបួសស្រាល៣នាក់ ។

បន្ទាប់ពីកើតហេតុភ្លាមៗកម្លាំងអន្តរាគមន៍បង្កានិងពន្លត់ អគ្គីភ័យបានចេញរថយន្តទៅជួយអន្តរាគមន៍បាញ់ពន្លត់ ចំនួន២គ្រឿងបាញ់អស់ទឹក៥សុឺទែន​ ទើបរលត់តែអកុសលរថយន្តទាំង២គ្រឿងត្រូវអគ្គីភ័យឆេះអស់ទាំង ស្រុង ។ ក្រោយមកកម្លាំងជំនាញ​បាន យកគ្រោងឆ្អឹងរថយន្តទាំង២ទៅរក្សាទុកនៅអធិការដ្ឋាន​នគបាលស្រុក​ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕

ចែករំលែកអត្ថបទ