មេប៉ុស្ដិ៍ផ្សារដើមថ្កូវជាប់សែនក្បាលទឹកលោកចោរ ឆក់ខ្សែ.ក មុខប៉ុស្ដិ៍
ភ្នំពេញ៖ ស្ត្រីម្នាក់ដើរឆ្លងផ្លូវត្រូវក្រុមចោរ២នាក់ជិះម៉ូតូឆក់ខ្សែ.ក មិនបានសម្រេចដាច់ធ្លាក់ពេញផ្លូវនៅក្បែប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២៧១ ក្បែរប៉ុស្ដិ៍នគរបាលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ស្ដ្រីរងគ្រោះមិនបានស្គាល់អត្ដសញ្ញាណនោះទេ គាត់ក៏មិនបានទៅប្ដឹងអីដែរ ។ យោងតាមសម្ដីរបស់ស្ដ្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានដើរចេញពីផ្ទះទៅផ្សារបឹងទំពន់ដើម្បីទិញម្ហូប ពេលត្រលប់មកវិញគាត់បានដើរឆ្លងផ្លូវ២៧១
Read More