ក្មេងស្រីចិត្តធំម្តាយស្តីបន្ទោសតិចតួចហ៊ានជិះកង់ឌុបប្អូនពីកំពង់ចាមភ្នំពេញ
ភ្នំពេញ ៖ ពិតជាមិនធម្មតាមែនក្មេងស្រី២នាក់បងប្អូនគ្រាន់តែម្តាយវៃនិងស្តីបន្ទោសបន្តិចបន្តួចហ៊ាន ជិះកង់ឌុបគ្នាពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាមមកដល់ភ្នំពេញទាំងខ្លួនមិនដឹងគោលដៅច្បាស់លាស់ ហេតុការណ៍បង្កឲ្យការភ្ញាក់ផ្អើលនេះកើតឡើងកាល ពីវេលាម៉ោង៩នឹង៣០នាទីយប់ថ្ងៃទី០៧ខែសីហាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ទួល សង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញក្មេងស្រីទាំង២នាក់បានឲ្យដឹងថាមុនដំបូងគេឃើញក្មេងស្រីទាំង២នាក់ជ្រកភ្លៀងនៅកន្លែងអង្គុយចាំរថយន្តក្រុងមួយកន្លែងនៅខាងមុខផ្ទះរបស់គាត់តាំងពីម៉ោងប្រហែល ០១ រសៀលលុះមកដល់វេលាម៉ោង ០៦ល្ងាចគាត់សង្ស័យក៏បានទៅសួរនាំហើយហៅឲ្យមកញាំបាយរួចក៏បានទំនាក់ទំនងទៅខាងសមត្ថកិច្ច មូលដ្ឋានមកយកក្មេងស្រីទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទូលសង្កែទី២ដើម្បីសួរនាំ។ ក្មេងស្រីបងមានឈ្មោះ សេង
Read More