Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

??‍♂️ចុម យក្ស ហ្គេមណេត បង្កប់ល្បែងសុីសងនៅក្បែប៉ុស្តិនគរបាលស្ទឹងមានជ័យ៣ ម្ចាស់មានលុយមានអំណាចចឹងទើបបានលោកអភិបាលនិងលោកអធិការខណ្ឌមានជ័យមិនហ៊ានបង្ក្រាប

ភ្នំពេញ៖ ទីតាំងហ្គេមណេតបង្កប់ល្បែសុីសងខុសច្បាប់ ជាច្រើនប្រភេទនៅក្បែប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ កំពង់តែបើកលេងយ៉ាងរលូនខណៈអាជ្ញាធរខណ្ឌ មានជ័យមិនបង្ក្រាប ព្រោះមិនខ្វល់និងគោលនយោ បាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ។

ជាក់ស្ដែងដូចជាទីតាំងអុីនធរណេតបើក២៤ម៉ោងលើ ២៤ម៉ោងដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កំពុងបើក លេងបានយ៉ាងរំភើយមិនរំខានដល់អាជ្ញាធរមាន សមត្ថកិច្ចមូលដ្ឋានឡើយ ពេលដែលទីតាំងបង្កប់ល្បែងសុីសងគ្រប់ប្រភេទតាមប្រព័ន្ធអុីនធរណេត
ក្នុងមូលដ្ឋានខណ្ឌមានជ័យដែលមានលោក ពេជ្យ កែវមន្នី ជាអភិបាលខណ្ឌ និងលោក តេង សុីណូ ជា អធិការនគរបាលខណ្ឌ ហាក់ដូចជាបើកដៃអោយក្រុមអ្នកកាងល្បែងសុីសងទាំងនេះដើរបើកទីតាំងល្បែងសុីសងគ្រប់ប្រភេទជាច្រើនកន្លែងនៅក្នុងមូលដ្ឋានរបស់ខ្លួននិងថែរក្សាបានយ៉ាងល្អសង្ស័យមានទំនាក់ ទំនងជិតស្និតជាមួយក្រុមអ្នកកាងល្បែងទាំងនេះហើយ មើលទៅ។

គួរបញ្ជាក់ថា នៅមូលដ្ឋានខណ្ឌមានជ័យមានមិនមែនតែទីតាំងអុីនធណេតបង្កប់ល្បែងសុីសងគ្រប់ប្រភេទនោះទេសូម្បីតែកន្លែងឆ្នោតវៀតណាម និងល្បែងសុីសងជាច្រើនប្រភេទទៀតដែលកំពុងបើកលេងបានយ៉ាងរលួនធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្មរណ៍ពី សុខសុវត្តិភាពរបស់ពួកគាត់យ៉ាងខ្លាំងនៅពេលដែលឃើញមានទីតាំងល្បែងសុីសងជាច្រើនកន្លែងបើក លេងដូចឆ្នេះ មិនតែប៉ុណ្ណោះបទល្មើសកើតមានស្ទើរជារៀងរាល់ថ្ងៃ។ ពួកគាត់សូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាទប់ស្កាត់និងបង្ក្រាបទីតាំងដែល ល្បែងសុីសងទាំងផងបើនៅតែបែបនេះទៀតពួកគាត់អស់ទំនុកចិត្តហើយ៕