សន្តិសុខ​សង្គម

ស្រវឹងស្រាបើករថយន្តលឿនមិនប្រយត្ន័រេចង្កូតជ្រុលទៅបុកផ្ទះលក់ភេសជ្ជះរងរបួសធ្ងន់ខ្លួនឯង

ភ្នំពេញ៖ ​បុរសម្នាក់​ចេញពី​ផឹក​ស៊ី​ស្រវឹង​ទោរទន់​ បាន បើករថយន្ត​ម៉ាក​ FOTUNNER រេចង្កូត​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​លក់​ ភេសជ្ជះ​មួយ​កន្លែង​បណ្ដាល​អោយ​រងការខូចខាត​ រថយន្ត​ និង​សំភារះ​អស់មួយ​ចំនួន​ ព្រមទាំង​ធ្វើអោយអ្នក​បើក​បរ​ រថយន្តបង្ករ​របួស​ធ្ងន់
​ ហេតុការណ៍នេះបានកើតឡើង​នៅ​វេលាម៉ោង​ ១២និង​ ៥០នាទី​ រំលង​អាធ្រាត្រ​ឈានចូល​ ថ្ងៃទី​២៤​ ខែ​សីហា​ ឆ្នាំ​២០១៨​ នៅចំនុច​ផ្ទះ​លេខ​ ០៥៣​ យីហោរ​ ស្រី​នាង​ លក់​ បោះ​ដុំ​ និង​ រាយ​ ភេសជ្ជះ​គ្រប់មុខ​ ផ្លូវ​២០៦​ ភូមិ​ដើម​មាន​ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ។

​ អ្នក​បើកបរ​ រថយន្ត​បង្ករ​ មានឈ្មោះ​ ថៃ​ ប៉ុន​រ៉ុង​ ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មានស្រុកកំនើត​ ភូមិ​ពោធិ៍​ក្រោម​ ឃុំត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ បើក​រថយន្ត​​ម៉ាក​ TOYOTA FOTUNNER ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AR 7737

បើតាមប្រភពព័ត៌មាន​ ពីកន្លែងកើតបានអោយដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាងលើ​ មិនដឹងថា​ចេញពីផឹក​នៅកន្លែង​ណានោះទេ​ បានបើក​រថយន្ត​ម៉ាក់​ តូយូតា​ FOTUNNER ពណ៌ស​ ធ្វើ​ដំណើរ​តាម​ផ្លូ​ ២០៦​ ក្នុង​ទិសដៅ​ ត្បូងទៅ​ជើង​ ក្នុង​ល្បឿនលឿន​ មិនប្រយត្ន័ព្រមទាំង​ស្រវឹង​ផងនោះ​ ខណះមកដល់​ចំនុចកើត​ហេតុ​ ក៍​រេចង្កូត​ទៅខាងឆ្វេង​ដៃ​ ជ្រុលទៅបុក​ចូលផ្ទះ​លក់​ ភេសជ្ជះ​ខាងលើ​ យ៉ាងពេញ​ទំហឹង​ បណ្តាលអោយ​ រងការខូចខាត​ បើង​ទ្វារ​ដែក​អស់​ចំនួន​៧​ប្រលោះ​ និង​ បាក់​បង្គោល​របងថ្ម​អស់មួយ​ ព្រមទាំង​ខូចខាត​សំភារះ​ ភេសជ្ជះ​អស់មួយ​ចំនួន​។ ដោយ​ឡែក​ រថយន្ត​បង្ករ​ រងការខូចខាត​ ខ្ទេចផ្នែកខាងមុខ​ និង​ផ្ទុះពោង​សុវត្តិ​ភាព​ ព្រមទាំង​ធ្វើ​អោយ​អ្នក​បើកបរ​រថយន្ត​ របួស​បែក​មុខ​ សន្លប់​ស្តូក​ស្តឹង​ ភ្លាមៗ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ មកដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីពេទ្យ​ កាល់ម៉ែត្រ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន​និង​ជំនាញ់​បានចុះ​ទៅកន្លែងកើតហេតុ​ រួចបាន​ស្ទូច​យក​រថយន្ត​ បង្ករ​ទៅ​រក្សារ​ទុកនៅ​ អធិការដ្ឋានក្រុង​តាខ្មៅ​ ដើម្បី​រងចាំ​ធ្វើ​ការ​ដោះស្រាយ​ពេលក្រោយ ៕

ចែករំលែកអត្ថបទ