Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តលឿនមិនប្រយត្ន័ជ្រុលទៅបុករឺម៉កម៉ូតូក្រឡាប់ផ្ងាជើងអ្នកបើករឺម៉ករបួសធ្ងន់

ភ្នំពេញ៖​ បុរសអ្នកបើករឺម៉កម៉ូតូកង់បីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ​ ខណះកំពុងបើករ៉ឺម៉កម៉ូតូត្រូវរថយន្តបើកបុកពីក្រោយក្រឡាប់ផ្ងាជើងចាក់ផ្លែឈើពេញផ្លូវ ។
ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង២ រំលងអាធ្រាតឈានចូលថ្ងៃទី២៤​ ខែសីហា​ឆ្នាំ២០១៨​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​តាមបណ្តោយផ្លូវមុន្នីរ៉េត​ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១​ ខណ្ឌមានជ័យ។

​បើតាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករឺម៉កកង់បីធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េតក្នុងទិសដៅពីកើត ទៅលិចខណះមកដល់ចំណុចកើតហេតុស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន​ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Y 8597​ បើកបរដោយបុរស ម្នាក់ស្រវឹងជោគជាំ​ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុករ៉ឺម៉កកង់បីពីក្រោយពេញទំហឹងបណ្តាលអោយកង់បីក្រឡាប់ផ្ងាជើងចំណែកម្ចាស់រងបួសធ្ងន់។ ភ្លាមនោះជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ។

​ ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅជំនាញចរាចរណ៍មកធ្វើការវាស់វែង យករថយន្តបង្កនិងម៉ូតូរុឺម៉ករងគ្រោះ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ