Tuesday, July 8, 2025
Latest:

Month: May 2018

សន្តិសុខ​សង្គម

នាំឃាតកររំលោភសម្លាប់ក្មេងស្រីអាយ៤ឆ្នាំទៅធ្វើត្រាប់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌឬស្សីកែវបាននាំខ្លួនជនសង្ស័យជាឃាតករដៃឆៃរំលោភសម្លាប់ក្មេងស្រីអាយុ៤ឆ្នាំទៅធ្វើត្រាប់ឡើងវិញនៅកន្លែងកើតហេតុ ។ គួររំលឹកថា ក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវបានជនសង្ស័យម្នាក់រំលោភសេពសន្ថវ: រួច សម្លាប់ញាត់ចូលក្នងពាងទឹកយ៉ាងសាហាវ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨នៅចំណុចស្ថិតនៅភូមិក សង្កាត់ច្រាំងចំរះ ខណ្ឌឬស្សីកែវ ។ កុមារីរងគ្រោះឈ្មោះ ខ.ស.ច.ន

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួន៣នាក់ដកហូតកាំភ្លើងខ្លី១ដើម

ព្រះវិហារ ៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានធ្វើការបង្ក្រាបការជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ ។ ប្រតិបត្តុិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិអូរពោធិ៍ ឃុំ រមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។ ជនសង្ស័យដែលសមត្ថកិច្ចបានរួមមាន៖ ទី១៖មានឈ្មោះ

Read More
សន្តិសុខ​សង្គម

តខ្សែរភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ចោលប្រពន្ធ

កណ្ដាល៖ បុរសជាងជួសជុលរថយន្តម្នាក់យកឌុយអាំងវទ័រ តភ្ជាប់ជាមួយភ្លេីងអគ្គិសនីដើម្បីជួសជុលរថយន្តត្រូវឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ០៩-៣០នាទីព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨នៅចំណុចភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះមាន ឈ្មោះ ង៉ែត បូណា ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងធ្វេីឡានមានទីលំនៅភូមិឃុំកេីតហេតុខាងលេី។ មានប្រពន្ធ ឈ្មោះឡុង-ស្រស់ អាយុ៣១ឆ្នាំ បើតាមសម្ដីស្ត្រីជាប្រពន្ធបានឲ្យដឹងថាមុនពេលកើតហេតុប្ដីរបស់គាត់បានយកឌុយអាំងវទ័រយកទៅតភ្ជាប់ជាមួយភ្លេីងអគ្គិសនី ពេលតភ្ជាប់រួចហេីយគាត់ក៍យកអាំងវទ័រនោះដាក់ នៅផ្ទាល់ដីក្បែរឡានរួចក៍យកដង្គៀបទៅចាប់ជាមួយនឹងក្បាលអាគុយសាកភ្លេីងដេីម្បីបញ្ឆេះឡាន

Read More
សន្តិសុខ​សង្គម

ឆក់ទូរស័ព្ទដៃបានស​ម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​ឆក់ទូរស័ព្ទដៃពីនារី២នាក់បានសម្រេចតែរត់មិនរួចត្រូវកម្លាំងនគរបាល ល្បាតដេញឃាត់ខ្លួនភ្លាមមៗ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨តាមបណ្ដោលផ្លូវ១៣៨ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ បើតាមសម្ដីពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ នារី២នាក់កំពុងតែជិះម៉ូតូមួយគ្រឿងម៉ាកឃ្លឺកឌុបគ្នា ភ្លាមនោះស្រាប់តែជនសង្ស័យ២នាក់ខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខភ្នំពេញ 1GI-0203 មក អែបរួចឆក់ទូរស័ព្ទដៃជនរងគ្រោះដែលអង្គុយខាងក្រោយ ហើយជនសង្ស័យជិះម៉ូតូគេចខ្លួនស្រាប់តែត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាដែរកំពុងល្បាតនៅក្បែរនោះក៏បាននាំគ្នាដេញរហូតទើបឃាត់ខ្លួនភាមៗតែមង្ត

Read More
សន្តិសុខ​សង្គម

ឆក់កាបូបមិនបានដួលម៉ូតូប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបពីជនជាតិ ចិនប្រុសស្រី២នាក់មិនបានសម្រេចដួលម៉ូតូត្រូវប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុការណ៍ចាប់បាននាំគ្នាវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ខែឧសភាឆ្មាំ២០១៨ស្ថិតនៅចំណុចមុខ ខុនដូ ឌីកាសល៨៣តាមបណ្តោយផ្លូវ៣១៥ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យទី១៖ មានឈ្មោះ ស៊ាង ជាង កាង ភេទប្រុសអាយុ១៩ឆ្មាំមុខរបរសិស្សសាលាវត្តកោះរៀនថ្នាក់ទី១១ ស្នាក់នៅម្តុំសាលារៀនបាក់ទូក មានស្រុកំណើតនៅខេត្តតាកែវ។ ទី២៖ មានឈ្មោះ ទូច

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចនាំខ្លួនថៅកែស្រីជើងឆើតវៃក្មេងស្រីនៅជាមួយទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានបញ្ជូនខ្លួនថៅកែស្រីជើងខ្លាំងជនជាតិចិនដែលវាយក្មេងស្រីដែលកូនឈ្នួលទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយពេលឃាត់ខ្លួននិងយកទៅសាកសួរកសាងសំណុំរឿង រួចរាល់ ។ ជនសង្ស័យមានឈ្មោះ ម៉េង រ័ត្នពិសី ហៅ ភា ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ ស្នាក់នៅផ្ទះ លេខ

Read More
សន្តិសុខ​សង្គម

ពលរដ្ឋរិះគន់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវថាបង្ក្រាបល្បែងសុីសងខុសដូចចុះមកថតកុន

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ សម្ដែងការហួសចិត្ត និងអាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌដែលបង្ក្រាបបនល្បែង ហ្គេមបាញ់ត្រីថា ដូចមក សម្ដែងល្ខោនឲ្យប្រជាពលរដ្ឋមើល ធ្វើការគ្មានប្រសិទ្ធភាព បង្ក្រាបហើយដាក់វិញ ធ្វើការបន្លំភ្នែកពលរដ្ឋ បនល្បែងនៅ តែកើតមានពេញភូមិ បង្កឲ្យអសន្តិសុខរំខានការរស់នៅរបស់ប្រជាជនកើតមានការជួញដូរនិងប្រើប្រាសគ្រឿងញៀន ចោរលួចនិងប្លន់ជាដើម។ល។ ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងឲ្យដឹងថា

Read More
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់ ! ចាប់រំលោភក្មេងស្រីអាយុ៤ឆ្នាំរួចសម្លាប់

ភ្នំពេញ៖ រន្ធត់ណាស់ក្មេងស្រីម្នាក់អាយុទើបតែ៤ឆ្នាំត្រូវបុរសចិត្តតិរច្ឆានម្នាក់រស់នៅក្បែផ្ទះចាប់រំលោភរួចសម្លាប់យកទៅទម្លាក់ក្នុងពាងទឹកនៅលើផ្ទះដែលគេទុកចោល ហេតុការភ្ញាក់ផ្អើលនិងគួរឲ្យសង្វេកនេះបានកើតឡើងកាល ពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើផ្ទះគេទុកចោល ស្ថិតក្នុងភូមិ ក សង្កាត់ច្រាំងជំរះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើសកម្មភាពជនសង្ស័យចិត្តតិរច្ឆានដឹងខ្លួនរត់គេច បានប្រហែល២ម៉ោងក៏ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវតាមប្រមាញ់ចាប់បានយកមកសួរនាំ ។ សពក្មេងស្រីរងគ្រោះមានឈ្មោះ ខា ស្រីច័ន្ទ

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូដឹកមាន់មិនប្រយត្ន័រអិលដួលរថយន្តមកពីក្រោយជាន់ហ្វ្រាំងបោកក្រឡាប់សង្កត់លើស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នរអិលដួលត្រូវរថយន្ដដឹកស៊ីទែនប្រេងរបស់ ក្រុមហ៊ុន កម្ពុជាតេលា បើកមកពីក្រោយជាន់ហ្វាំងបង្ខំក្រឡាប់សង្កត់អូសជាង១០ម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង ៣០នាទី​រសៀលថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៨ត្រង់ចំណុច ក្បែផ្ទះលក់ភេសជ្ជះ​ ធារ៉ាត់​កូពី​ ស្ថិតនៅភូមិសេរីសម្បត្តិ​ សង្កាត់គងណយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។ ជនរងគ្រោះមិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយទេ ចំណែកតៃកុងរថយន្ដសណ្តោងសុីទែនប្រេងមានឈ្មោះ​ រស់​ អៀងលី​

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ហើមស្អុយសង្សយ័សម្លាប់ប្លន់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះសាកសពបុរសម្នាក់ ស្លាប់អាក្រាតកាយហើមស្អុយ បង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី២៨.ខែឧសភា.ឆ្នាំ២០១៨ នៅត្រង់ចំណុចជើងភ្នំខ្លាកូនតំបន់ស្ងាត់ និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀនស្ថិតនៅភូមិខ្លាកូន.សង្កាត់កំពង់ស្វាយ.ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជយ័ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះសពមានឈ្មោះ ភឿន សុីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ.ខេត្តបន្ទាយមានជយ័ ។ សមត្ថកិច្ចបានបន្តថាបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចបានសដ្ឋានថាជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មវាយស្លាប់ប្លន់យកម៉ូតូព្រោះនៅក្បែកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញដុំថ្មប្រឡាក់ឈាម ហើយការសម្លាប់ នេះ

Read More