Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ហើមស្អុយសង្សយ័សម្លាប់ប្លន់

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះសាកសពបុរសម្នាក់
ស្លាប់អាក្រាតកាយហើមស្អុយ បង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី២៨.ខែឧសភា.ឆ្នាំ២០១៨ នៅត្រង់ចំណុចជើងភ្នំខ្លាកូនតំបន់ស្ងាត់ និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀនស្ថិតនៅភូមិខ្លាកូន.សង្កាត់កំពង់ស្វាយ.ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជយ័ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះសពមានឈ្មោះ ភឿន សុីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ.ខេត្តបន្ទាយមានជយ័ ។
សមត្ថកិច្ចបានបន្តថាបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចបានសដ្ឋានថាជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្មវាយស្លាប់ប្លន់យកម៉ូតូព្រោះនៅក្បែកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញដុំថ្មប្រឡាក់ឈាម ហើយការសម្លាប់ នេះ អាចជាមនុស្សស្គាល់គ្នា ជាមួយជនរងគ្រោះ មុនសម្លាប់អាចត្រូវបានមនុស្សប្រុសដូចគ្នារំលោភពីព្រោះជនរងគ្រោះជាមនុស្សចូលចិត្តស្រលាញ់មនុស្សប្រុស ឬ ក៏ជនរងគ្រោះនាំមនុស្សស្រីមករួមភេទហើយត្រូវបានគេរៀបចំគម្រោង ដើម្បីសម្លាប់ប្លន់យកម៉ូតូ។ តែទោះបីជាយ៉ាងណាសមត្ថកិច្ច កំពុងតាមដាននិងស្រាវជ្រាវស៊ើបអង្កេតនៅឡើយ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោ ភ័ណបានឱ្យដឹងថា សាកសពជនរងគ្រោះអាចស្លាប់ចាប់ពី ៥ទៅ៧ថ្ងៃឡើងទៅព្រោះសពមានសភាពហើមស្អុយនិងមានស្នាមរបួសបែកក្បាលខាងក្រោយ សៀតផ្កាខាងឆ្វេង បបូមាត់លើ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យនិងកំណត់ ហេតុរួចបានប្រគល់សាកសពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ