Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ពលរដ្ឋរិះគន់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវថាបង្ក្រាបល្បែងសុីសងខុសដូចចុះមកថតកុន

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែ១ ខណ្ឌ ឫស្សីកែវ សម្ដែងការហួសចិត្ត និងអាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌដែលបង្ក្រាបបនល្បែង ហ្គេមបាញ់ត្រីថា ដូចមក សម្ដែងល្ខោនឲ្យប្រជាពលរដ្ឋមើល ធ្វើការគ្មានប្រសិទ្ធភាព បង្ក្រាបហើយដាក់វិញ ធ្វើការបន្លំភ្នែកពលរដ្ឋ បនល្បែងនៅ តែកើតមានពេញភូមិ បង្កឲ្យអសន្តិសុខរំខានការរស់នៅរបស់ប្រជាជនកើតមានការជួញដូរនិងប្រើប្រាសគ្រឿងញៀន ចោរលួចនិងប្លន់ជាដើម។ល។
ប្រជាពលរដ្ឋមូលដ្ឋានបានលើកឡើងឲ្យដឹងថា គ្រាន់តែតាមផ្លូវលេខ៧០ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ខណ្ឌ ឫស្សីកែវ ផ្ទះហ្គេមបាញ់ត្រី ដុះស្លែចំនួន៣ទីតាំងប្រចាំភូមិ ទោះបីកន្លងមកកម្លាំងសមត្ថកិច្ច អាជ្ញាធរ បានបញ្ចេញសាច់ដុំសិប្បនិម្មិតចុះមកបង្ក្រាប ក៏ដោយតែដូចមកថតរឿងកុន សម្ដែងឲ្យប្រជាពលរដ្ឋមើលអញ្ចឹង ( ពោលគឺចាប់ថ្ងៃនេះ ស្អែកបើកវិញ ) ពលរដ្ឋបន្តថាក្រុមបើកបនល្បែងសម្បូរទូហ្គេមបាញ់ត្រីយកមកដាក់ណាស់ លុះពេលណាពលរដ្ឋស្រែក រអ៊ូខ្លាំង ទើបមកចុះបង្ក្រាបម្តងទៀត ស្អែកឡើងបើក សារជាថ្មី មិនដឹងថា អាជ្ញាធរ មាន សមត្ថកិច្ច ខណ្ឌឫស្សីកែវ គ្មានបារមី ឬមួយក៏មានលាភសការៈពីផ្ទះហ្គេមទាំង៣កន្លែងទើបប្រតិបត្តិការ អនុវត្តន៍ឡើងដូចលេងបាយឡុកឡ ធ្វើឲ្យល្អមើលរួចចេញរបាយការណ៍បង្អួត ថ្នាក់លើ ថាមូលដ្ឋានខ្លួន អនុវត្តន៍តាមគោលការណ៍លក្ខណៈសម្បត្តិ៩យ៉ាង របស់ភូមិសង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ ភូមិសង្កាត់ដែលខ្លួនគ្រប់គ្រង សុទ្ធ តែបនល្បែង ហ្គេមបាញ់ត្រីពេញភូមិទាំង អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន អនុវត្តន៍មិនទាំងបានផង ឯណាទៅពាក្យថាបម្រើប្រជា រាស្រ្ត ? ។

ប្រជាពលរដ្ឋបានលើកឡើង និង សំណូមពរដល់អាជ្ញាធរ មានសមត្ថកិច្ច ខណ្ឌ ឫស្សីកែវ ក៏ដូចជាលោកអភិបាលរាជ ធានីភ្នំពេញ មេត្តាមានវិធានការចំពោះបនល្បែងសុីសងខុសច្បាប់ហ្គេមបាញ់ត្រីនេះផង ឲ្យស្របតាមទិសដៅនិងគោលការរបស់ រាជរដ្ឋាភិបាលដែលបានដាក់ចុះឲ្យមន្ត្រីក្រោមឱវ៉ាតទាំងអស់ត្រូវអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថភាព៩ចំណុច ឲ្យមានប្រសិទ្ឋភាពផងបើមិនអញ្ចឹង ទេតើឲ្យពលរដ្ឋសង្ឃឹមអ្វី ? ៕

ចែករំលែកអត្ថបទ