Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ជិះម៉ូតូដឹកមាន់មិនប្រយត្ន័រអិលដួលរថយន្តមកពីក្រោយជាន់ហ្វ្រាំងបោកក្រឡាប់សង្កត់លើស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នរអិលដួលត្រូវរថយន្ដដឹកស៊ីទែនប្រេងរបស់ ក្រុមហ៊ុន កម្ពុជាតេលា បើកមកពីក្រោយជាន់ហ្វាំងបង្ខំក្រឡាប់សង្កត់អូសជាង១០ម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១និង ៣០នាទី​រសៀលថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០១៨ត្រង់ចំណុច ក្បែផ្ទះលក់ភេសជ្ជះ​ ធារ៉ាត់​កូពី​ ស្ថិតនៅភូមិសេរីសម្បត្តិ​ សង្កាត់គងណយ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

ជនរងគ្រោះមិនទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយទេ ចំណែកតៃកុងរថយន្ដសណ្តោងសុីទែនប្រេងមានឈ្មោះ​ រស់​ អៀងលី​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ មុខរបរបើកបររថយន្ត​ មានទីលំនៅភូមិឡកំបោ​ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

យោងតាមប្រភព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្ដាល 1k-3356 ដោយមានដឹកមាន់ធ្វើដំណើរតាមបណ្ដោយផ្លូវ២០Aទិសពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានរអិលដួលភ្លាមៗនោះក៏មានរថយន្ដដឹកសុីទែនប្រេង របស់ក្រុមហ៊ុន កម្ពុជា តេលា មកពីក្រោយក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុជាន់ហ្វាំងទាំងបង្ខំបណ្ដាលឲ្យរថយន្ដក្រឡប់សង្កត់លើម៉ូតូនិងជនរងគ្រោះអូសជាង១០ ម៉ែត្របណ្ដាលស្លាប់ភ្លាមៗគួរឲ្យរន្ធត់យ៉ាងអាណោចអធម៌ ។ចំណែកអ្នកបើករថយន្ដបានចុះរត់គេចខ្លួន តែត្រូវសមត្ថកិច្ចប៉ុស្ដិ៍គងណយធ្វើការឃាត់ខ្លួនបាននិងយកទៅសាកសួរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយកម៉ូតូនិងរថយន្ដទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រងចាំដោះស្រាយពេលក្រោយ។
ដោយឡែកសពជនរងគ្រោះត្រូវបានរថយន្ដសាម៉ុយដឹកយក ទៅតម្កល់នៅវត្ដសំបួរ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ