Tuesday, September 23, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ជនសង្ស័យវ័យក្មេង២នាក់ក្នុង​ចំណោមបក្ខពួក៣នាក់​ ក្រោយ​ឆក់​ទូរស័ព្ទដៃសន្តិសុខ

ភ្នំពេញ៖​ ជនសង្ស័យវ័យក្មេង២នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានភ្លាមៗ​ បន្ទាប់ពី​ធ្វើសកម្មភាពជិះម៉ូតូ២គ្រឿងឆក់ទូរស័ព្ទដៃពី​បុរសសន្តិសុខម្នាក់កំពង់តែចុចទូរស័ព្ទលេងហ្គាម​ ៖​ ហេតុការណ៍នេះបានកើតឡើងបង្ក​ការ​ភ្ញាក់ កាលពីវេលាម៉ោង៤និង៤០នាទី​ទៀបភ្លឺចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ នៅ​ចំណុចមុខផ្ទះលេខ៦៣Eo តាមផ្លូវ១៩៩ ភូមិ៥​ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ ជនរងគ្រោះមានឈ្មោះ សឹម វុធ ភេទប្រុសអាយុ៥៦​ឆ្នាំ​ ស្នាក់នៅផ្ទះ៦៨២ផ្លូវជាតិលេខ២ សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ

Read More
សន្តិសុខ​សង្គម

អាណិតណាស់! និស្សិតវិស្វករសំណង់ម្នាក់​ត្រូវរថយន្តកុងទីន័រកិនបែកក្បាលស្លាប់យ៉ាង​អាណោចអធម៌

ភ្នំពេញ ៖ យុវជនជានិស្សិតវិស្វករ​សំណង់ម្នាក់​ត្រូវបានរថយន្តកុងទីន័របើកកៀរនិងកិន​បែក​ក្បាលស្លាប់នៅនឹងកន្លែងគួរឲ្យរន្ធត់ខណៈយុវជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង០៨យប់ថ្ងៃទី ១៦ខែ​កុម្ភៈឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងច្រកចូលផ្សារទួលពង្រ ស្តិតក្នុងសង្កាត់​ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ សពយុវជនរងគ្រោះមានឈ្មោះ​ ឆន រីណា ភេទ​ប្រុសអាយុ២២ឆ្នាំមុខរបរនិស្សិតវិស្វករ​សំណង់ស៊ីវិល ស្នាក់នៅសង្កាត់ទឹកថ្លាខណ្ឌ​សែនសុខ មានស្រុកកំណើតស្រុកអង្គរបុរី ខេត្តតាកែវ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនកើតហេតុគេឃើញជនរង​គ្រោះជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដា​ ឌ្រីម​

Read More
សន្តិសុខ​សង្គម

ឃ្លាំងផ្ទុកសម្ភារៈសំណង់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយ​ចំនួនធំ

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្តុប​សម្ភារៈ​សំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការ​ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច​ ចេញរថយន្ត​ពន្លត់អគ្គីភ័យ​ ជួយអន្តរាគមន៍​ បាញ់ពន្លត់ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបាន​កើត​ឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦​ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំ​ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌ​ពោ​ធិ៍​សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា ពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលស្តុបសម្ភារៈបន្ទាប់មកមានជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ បានរាយការណ៍ទៅ​សមត្ថកិច្ចមូលដ្ឋាន​

Read More
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសម្នាក់ចុះលេងទឹក​លង់ស្លាប់យ៉ាងអាណោចអធម៌

កណ្ដាល៖​ រន្ធត់ណាស់ព្រះអើយក្មេងប្រុស​សិស្សសាលាម្នាក់ចុះលេងទឹកស្រះលង់ស្លាប់ទាំងខ្លួននៅវ័យក្មេង ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៥​ ខែ​កុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចក្នុងបរិវេន វិទ្យា​ល័យ ហ៊ុន សែន សិរីដីដុះ ភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។ សពក្មេងប្រុសរងគ្រោះមានឈ្មោះ អាត បញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ

Read More
សន្តិសុខ​សង្គម

អាសូរណាស់!បុរសវ័យ៥០ឆ្នាំម្នាក់ផ្ទុះកាំជ្រួច​ដាច់ក្បាលស្លាប់គួរឲ្យសង្វេក

តាកែវ៖ បុរសវ័យចំណាស់ម្នាក់ដែលជាអ្នក​ធ្វើកាំជ្រួចគ្រប់ធន់លក់​ ត្រូវរំសេវផ្ទះដាច់ក្បាលចេញ​ពីខ្លួនស្លាប់ភ្លាមៗយ៉ាងអាណោចអធម័​ ខណៈកំពុងតែលាយរំសេវ​ សង្ស័យខុស​ បច្ចេកទេស ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។ ជនរងគ្រោះមានឈ្មោះ កែវ ឈិនភេទប្រុស​ អាយុ៥០​ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់​មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។

Read More
សន្តិសុខ​សង្គម

អាសូរ! នារីរូបស្រស់ម្នាក់បើករថយន្តសេរី​ទំនើបបុករបាំងថ្មក្រឡាប់ផ្ងាជើង​ របួសធ្ងន់ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាត​ម្នាក់​បើក​រថយន្តសេរីទំនើបលឿនខ្វះការ​ប្រុងប្រយត្ន័​ ជ្រុលទៅរបាំងថ្មចែកផ្លូវលើនៅ​លើស្ពានស្ទឹងមានជ័យ​ក្រឡាបផ្ងាជើង បណ្ដាលឲ្យរងរបួស​ធ្ងន់​ ស្លាប់ពេលបញ្ជួនទៅមន្ទីរពេទ្យ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​បានកើតឡើងកាលពីវេលាម៉ោង០២និង​២៥​នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ខែ​កម្ភៈ​ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១៧ ចំណុចស្ពានស្ទឹងមានជ័យ​ ក្នុងសង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ហុង វ៉ានដូ ភេទ​ស្រី អាយុ២៥ឆ្នាំ មុខរបររៀនខាងសំអាងនៅ​ ម្តុំផ្សារថ្មី រស់នៅក្នុងបុរីពិភពថ្មី ចំការដូង

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់ បើករថយន្តបែនដឹកដីថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលក្នុងប្រលាយ ក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តបែនដឹកដីថយក្រោយមិនប្រយ័ត្ន ធ្លាក់ចូលក្នុងប្រឡាយក្រឡាប់ផ្ងារជើង តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួស បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១៖៤០នាទី ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងមួយកន្លែង ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ បើករថយន្តបែនដឹកដីមួយគ្រឿង ពណ៍ខៀវលាយស

Read More
សន្តិសុខ​សង្គម

ស្ត្រីម្នាក់បើករថយន្តបុករះផ្អើលពេញផ្លូវត្រូវ​នគរបាលមូលដ្ឋានឃាត់​ប្រគល់ឲ្យជំនាញ​ចាត់ការតាមច្បាប់

ភ្នំពេញ៖ ស្រីម្នាក់បើករថយន្តស៊េរីទំនើបម៉ាក​រ៉េងរ៉ូវើ មិនប្រយត្ន័ជ្រុលបុកស្ត្រីម្នាក់ខណះកំពុងឈរទិញអីហូបបណ្ដាលឲ្យដួលបោក​រងរបួសធ្ងន់ រួចព្យាយាមបើកគេច​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១០យប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០​នៅ​តាមបណ្ដោយផ្លូវ៥១កែងនឹងផ្លូវ ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ បើតាមសម្ដីអ្នកដែលបានឃើញហេតុ​ការណ៍​បានឲ្យដឹងថា​ មុនកើតហេតុគេឃើញ​រថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​2AR-3389​បើកបរ​ដោយស្ត្រីរូបស្រស់​ម្នាក់សង្ស័យ ខ្វះការប្រុង​ប្រយត្ន័ក៏ជ្រុលទៅបុកស្ត្រីម្នាក់កំពុងឈរទិញអីហូប​ពេញបណ្ដាលឲ្យដួលបោក​នឹងថ្នល់រង​របួសធ្ងន់។ ប្រភពបានបន្តថា​ ភ្លាមៗនោះម្ចាស់រថយន្តបង្កមិន​ព្រមឈប់ទទួលខុសត្រូវទេ​ បែជា​ព្យា​យាម​បើកគេច​ ត្រូវប្រជាពលរដ្ឋនាំគ្នាដេញតាមរហូតដល់ផ្លូវ​លេខ​២១៥ចំណុចមុខ​ផ្សារញ៉ែ​ ក្នុងសង្កាត់​វាលវង់ ខណ្ឌ៧មករា​

Read More
សន្តិសុខ​សង្គម

បុរសម្នាក់ដើរឆ្លងផ្លូវត្រូវថយន្តមិនស្គាល់ម៉ាក​បុកស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ អាសូរបុរសម្នាក់បានស្លាប់បាត់បង់គួរអោយសង្វេក​ ខណៈដើរឆ្លងផ្លូវត្រូវរថយន្ត​មិនស្គាល់ម៉ាកបុករួចបើកគេចបាត់ស្រមោល ហេតុការណ៍គ្រោះចរាចរណ៍នេះបានកើត​ឡើងកាលពីវេលាម៉ោង០១និង១៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្បែវត្តកំបូល ក្នុងសង្កាត់កំបូល ខណ្ឌកំបូល។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ​បុរសរងគ្រោះបានដើរឆ្លងផ្លូវ​ ខណៈកំពុងតែ​ដើរបានពាក់កណ្ដាលផ្លូវ​ ស្របពេលរថយន្តមួយគ្រឿងមិនចាំម៉ាកបើកពីខាងលិចទៅកើតក្នុងល្បឿនលឿនបុកចំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់គួរ​ឲ្យរន្ធត់​ ។ ប្រភពដដែលបានបន្ត​ រថយន្តបង្កបន្ទាប់ពីបុក​បុរសរងគ្រោះរួចបានបើកគេចបាត់​ ។

Read More
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅជាន់ទី៤ត្រូវអគ្គីភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចទាំងយប់​

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពល​រដ្ឋ​ មួយខ្នងនៅជាន់ទី៤​បង្កការភ្ញាក់ផ្អើលដល់  សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើន​គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ ហេតុការណ៍គ្រោះអគ្គីភ័យខាង​លើនេះបាន​កើតឡើងកាលពីវេលាម៉ោង​០៩​និង៣០នាទី​យប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវលេខ៨១​ ក្រុម៤០ភូមិ១០ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនដំបូងគេឃើញផ្សែងហុយចេញពីផ្ទះកើត​ហេតុ​ រួចបង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅ​ភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងបាន​រាយការ​ណ៍ទៅសមត្ដកិច្ច និងអាជ្ញាធរមូលដ្ឋាន​ ចេញ​ម៉ូតូទឹកនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់​ទៅវិញទាន់ពេលវេលាមិនអោយរាលដាល​ដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​អន្តរាគមន៍ពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ច​ជំនាញបានប្រើប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញចំនួន០៤គ្រឿង និង រថយន្តរបស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យចំនួន 

Read More