Monday, November 2, 2026
Latest:
សន្តិសុខ​សង្គម

ផ្ទះប្រជាពលរដ្ឋមួយខ្នងនៅជាន់ទី៤ត្រូវអគ្គីភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចទាំងយប់​

ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពល​រដ្ឋ​ មួយខ្នងនៅជាន់ទី៤​បង្កការភ្ញាក់ផ្អើលដល់  សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើន​គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់

ហេតុការណ៍គ្រោះអគ្គីភ័យខាង​លើនេះបាន​កើតឡើងកាលពីវេលាម៉ោង​០៩​និង៣០នាទី​យប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០​ នៅ​តាមបណ្ដោយផ្លូវលេខ៨១​ ក្រុម៤០ភូមិ១០ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនដំបូងគេឃើញផ្សែងហុយចេញពីផ្ទះកើត​ហេតុ​ រួចបង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅ​ភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងបាន​រាយការ​ណ៍ទៅសមត្ដកិច្ច និងអាជ្ញាធរមូលដ្ឋាន​ ចេញ​ម៉ូតូទឹកនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់​ទៅវិញទាន់ពេលវេលាមិនអោយរាលដាល​ដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត​ ។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​អន្តរាគមន៍ពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ច​ជំនាញបានប្រើប្រាស់ម៉ូតូទឹករបស់រដ្ឋបាលខណ្ឌដូនពេញចំនួន០៤គ្រឿង និង រថយន្តរបស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យចំនួន  ០៨គ្រឿងទើបរលត់ទៅវិញទាំងស្រុងនៅ​ម៉ោង១០និង១៥នាទីយប់ថ្ងៃដដែល ។

សមត្ថកិច្ចបានបន្តថា​ នៃគ្រោះអគ្គីភ័យខាង​លើ​ សង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចបន្ថែមថា​ ក្នុងករណីអគ្គីភ័យនេះបានបំផ្លាញទ្រព្យសម្បត្តិម្ចាស់ផ្ទះអស់មួយ​ចំនួន​ តែមិនបណ្ដាលអោយមានមនុស្សរង​របួសនោះទេ​ ៕

ចែករំលែកអត្ថបទ