អាណិតណាស់! ក្មេងប្រុសម្នាក់ចុះលេងទឹក​លង់ស្លាប់យ៉ាងអាណោចអធម៌

កណ្ដាល៖​ រន្ធត់ណាស់ព្រះអើយក្មេងប្រុស​សិស្សសាលាម្នាក់ចុះលេងទឹកស្រះលង់ស្លាប់ទាំងខ្លួននៅវ័យក្មេង
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាល​ពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៥​ ខែ​កុម្ភៈ​ ឆ្នាំ២០២០​ នៅចំណុចក្នុងបរិវេន វិទ្យា​ល័យ ហ៊ុន សែន សិរីដីដុះ ភូមិព្រែកដូង ឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។

សពក្មេងប្រុសរងគ្រោះមានឈ្មោះ អាត បញ្ញា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។​

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យដឹងថា​ មុនពេលកើតហេតុវេលាម៉ោង០៨​និង០០នាទីព្រឹកជនរងគ្រោះនិងក្រុមសិស្ស​សាលាវិទ្យាល័យ​ ហ៊ុន សែន សិរីដីដុះទាំងអស់ បាននាំគ្នាធ្វើពលកម្មសំអាតនៅក្នុងបរិវេនសាលារហូតដល់ម៉ោង១១”០០​នាទី​ព្រឹកថ្ងៃដដែលលោកគ្រូអ្នកគ្រូបានអោយ​សិស្សទាំងអស់ទៅផ្ទះរៀងៗខ្លួន នៅសល់តែជនរងគ្រោះនិងមិត្តភ័ក្តរៀនជាមួយគ្នា៤នាក់​ទៀត អត់ទាន់ទៅផ្ទះហើយបាននាំគ្នាលេងមាត់ស្រះទឹក​ បន្ទាប់មកក្មេងប្រុសរងគ្រោះបានចុះលេងទឹកក្នុងស្រះតែម្នាក់ឯងរួចបានទ្បើងមកវិញ​ ក៏បានទាញមិត្តភក្ភ័២នាក់ទៀត​ឲ្យចុះលេងជាមួយខ្លួន​ ខណៈពេលដែលចុះ​ហែលទឹក​ ស្រាប់តែលង់ទាំង៣នាក់​ ​ភ្លាមៗ​នោះមិត្តភក្ភ័ដែលនៅលើគោកបានយកថ្នោលឫស្សីដែលនៅមាត់ស្រះហុចឲ្យអ្នក​ទាំងបី​ តោង តែជួយបានតែ២នាក់​ ចំណែក​ជនរងគ្រោះបានលិចចូលក្នុងទឹកស្រះបាត់​​រាវ​រកមិនឃើញ រហូតដល់ម៉ោង០១និង៥០នាទី​រសៀលថ្ងៃដដែលទើបបងប្អូនសាច់ញាតិរៀបចំសែនចេកនិងជួយចុះរាវរកទើបឃើញ​រួចបានស្រង់យកមក​លើគោកតែអកុសលក្មេងប្រុសរងគ្រោះបាន​ស្លាប់បាត់បង់ជីវិត​ទៅ​ហើយ។

ក្រោយពេលកើតហេតុកម្លាំងជំនាញផ្នែកកោសល្យ​វិច្ច័យស្រុកកៀនស្វាយបានសហការណ៍ជាមួយកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ស្វាយ ចុះទៅដល់ផ្ទះរបស់ជនរងគ្រោះធ្វើការពិនិត្យសព​ និងបានសន្និដ្ឋានថាជនរង​គ្រោះពិតជាស្លាប់ដោយសាលង់ទឹកប្រាកដ​មែន រួចធ្វើកំណត់ហេតុប្រគល់សពជនរង​គ្រោះអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ