Sunday, October 4, 2026
Latest:
សន្តិសុខ​សង្គម

ឃ្លាំងផ្ទុកសម្ភារៈសំណង់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញទ្រព្យសម្បត្តិមួយ​ចំនួនធំ

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះឃ្លាំងស្តុប​សម្ភារៈ​សំណង់មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការ​ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច​ ចេញរថយន្ត​ពន្លត់អគ្គីភ័យ​ ជួយអន្តរាគមន៍​ បាញ់ពន្លត់

ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបាន​កើត​ឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៦​ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលំ​ភូមិគោកចំបក់ សង្កាត់ចោមចៅទី ១ ខណ្ឌ​ពោ​ធិ៍​សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ​ បានឱ្យដឹងថា ពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីក្នុងឃ្លាំងដែលស្តុបសម្ភារៈបន្ទាប់មកមានជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់បុគ្គលិក និងកម្មករ បានរាយការណ៍ទៅ​សមត្ថកិច្ចមូលដ្ឋាន​ ទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជា​ច្រើនគ្រឿង​ទប់ស្កាត់មិនឲ្យឆេះរាលដាលដល់​ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

សមត្ថកិច្ចបានឲ្យដឹងថា​ ក្នុងប្រតិបត្តិការណ៍​ពន្លត់អគ្គីភ័យខាងលើ​ កម្លាំងជំនាញបានប្រើ​ប្រាស់រថយន្តអគ្គីភ័យចំនួន០៨គ្រឿងអន្តរាគមន៍បាញ់ពន្លត់រហូតដល់ម៉ោង០៩​និង​៣០នាទីយប់ថ្ងៃដដែលទើបរលត់ទៅវិញទាំងស្រុង​ ដោយ​ពុំមានអ្នករងរបួសនោះទេ​គ្រាន់តែខូចខាតអស់សម្ភារៈសំណង់មួយ​ចំនួនធំ​ ។

ចំពោះករណីគ្រោះអគ្គីភ័យនេះសមត្ថកិច្ច​បានសន្និដ្ឋានថា​ អាចមកពីឆ្លងចរន្ត​អគ្គិសនី​ ទើប​បណ្ដាលឲ្យឆាបឆេះ​ តែទោះជាយ៉ាង​ណាសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវ​បន្តទៀត៕

ចែករំលែកអត្ថបទ