Saturday, October 31, 2026
Latest:
សន្តិសុខ​សង្គម

អាសូរណាស់!បុរសវ័យ៥០ឆ្នាំម្នាក់ផ្ទុះកាំជ្រួច​ដាច់ក្បាលស្លាប់គួរឲ្យសង្វេក

តាកែវ៖ បុរសវ័យចំណាស់ម្នាក់ដែលជាអ្នក​ធ្វើកាំជ្រួចគ្រប់ធន់លក់​ ត្រូវរំសេវផ្ទះដាច់ក្បាលចេញ​ពីខ្លួនស្លាប់ភ្លាមៗយ៉ាងអាណោចអធម័​ ខណៈកំពុងតែលាយរំសេវ​ សង្ស័យខុស​ បច្ចេកទេស

ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យរន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ កែវ ឈិនភេទប្រុស​ អាយុ៥០​ឆ្នាំ មានមុខរបរជាអ្នកធ្វើកាំជ្រូចលក់​មានទីលំនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី​ ខេត្តតាកែវ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុន​ពេលកើតហេតុបុរសរងគ្រោះបានលាយរំសេវដេីម្បីធ្វើជាកាំជ្រូច​ ខណៈកំពុងសង្ស័យតែខុសបច្ចេកទេសទេីបធ្វេីឲ្យផ្ទុះបណ្តាលឲ្យដាច់ក្បាលចេញពីស្មាស្លាប់យ៉ាង​អាណោចអធម័​ គួរឲ្យសង្វេក។

ក្រោយពេលកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងសន្និដ្ឋានថា​ អាចបណ្ដាលមកពីលាយរំសេវខុសបច្ចេកទេសទេីបផ្ទុះបែបនេះ។ បន្ទប់ពីពិនិត្យ​ធ្វើកោសល្យវិច្ឆ័យរួចសមត្ថកិច្ចជំនាញ​បាន​ធ្វើកំណត់ហេតុប្រគល់សពជួនទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ