នគរបាលខណ្ឌឬស្សីកែវ ឃាត់នារី២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច
ភ្នំពេញ ៖ ជនរងគ្រោះកំពុងតែរវល់លក់ខោអាវ និងរៀបចំអីវ៉ាន់ដើម្បីប្រញ៉ាប់ទៅផ្ទះ បានទុកកាបូបប្រាក់នៅលើគ្រែ ស្រាប់តែមាននារីជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកផ្អើលឆាឡា ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភាមៗ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំណុចផ្សារសាំុហាន់ ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
Read More