Friday, November 27, 2026
Latest:

សន្តិសុខ​សង្គម

ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួន គ្រូអគ្គិនេត្រ រឿងផ្សាយ​ធ្វើយ័ន្ត​ការពារ​ជម្ងឺ កូវីដ​១៩​

ភ្នំពេញ៖​ នៅព្រឹក​ថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានហៅឈ្មោះ​ វ៉ាន់ សុខសីហា រហស្សនាមគ្រូអគ្គិនេត្រ​ មកសាកសួរ​ ពាក់ព័ន្ធ​នឹងការផ្សាយ​ធ្វើយ័ន្ត​ការពារ​ ជម្ងឺ កូវីដ​១៩​ ។ រហូតមកទល់នឹងពេលនេះ ប្រភពនៃព័ត៌មានយើងពុំទាន់ទទួលបានរបាយការណ៍ច្បាស់ការណាមួយថាតើ គ្រូក្មេងម្នាក់នេះ ទទួលបានការអប់រំដោះលែងមកវិញឬសមត្ថកិច្ចចាត់ការទៅតាមជំនាញឬយ៉ាងណា

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចថាប៉ុស្តិ៍នគរបាលចាក់អង្រែលើឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនិងករណីជួញដូរចែកចាយគ្រឿងញៀន

ភ្នំពេញ ស្រ្តីជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍ចាក់អង្រែលើឃាត់ខ្លួនករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ដកហូតថ្នាំបានចំនួន៣ ចប់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២​ រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមេសាឆ្នាំ២០២០​ នៅចំណុចសំណង់មិនរៀបរយភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ​ខណ្ឌមានជ័យ។ ស្រ្តីជាជនសង្ស័យមាន​ឈ្មោះ​ ផល​ ស្រីណា​ អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ​ ។ បើតាមសម្ដីលោកអ៊ុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុលោកបានដាក់កម្លាំងចុះល្បាតក្នុងភូមិសាស្ត្រកម្លាំងរបស់លោកពេលមកដល់ចំណុចកើតហេតុគេឃើញស្ត្រីជាជនសង្ស័យម្នាក់ឈរនៅឈរនៅលើផ្លូវចាំម៉ូយមកយកមកទិញថ្នាំ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

លោក សំសារី សុជាតា មេប៉ុស្ដិ៍ឃុំកំពង់ស្វាយ រងការចោទប្រកាន់ពីក្រុមគ្រួសារជនសង្ស័យថា ឃាត់ខ្លួនយកទៅវាយដំ និងទារលុយ៥ពាន់ដុល្លារជាថ្នូរនៃការដោះ លែង

(ខេត្ដកណ្ដាល) ៖ លោក សំសារី សុជាតា ប្រធាននគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំកំពុងស្វាយ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ត្រូវក្រុមគ្រួសារជនសង្ស័យបានចោទប្រ កាន់ថា ឃាត់ខ្លួនជនសង្ស័យយកទៅប៉ុស្ដិ៍រួចវាយដុំលើជនសង្ស័យទាំងដៃជាប់ខ្នោះ ធ្វើឲ្យក្រុមគ្រួសារឈឺចិត្ដខ្លាំងពន់ពេក និង បានទារលុយចំនួន៥ពាន់ដុល្លារ ជាថ្នូរនៃការដោះលែង។ បើតាមសម្ដីក្រុមគ្រួសារជនសង្ស័យបាន រៀបរាប់ប្រាប់ថា កូនរបស់គាត់ត្រូវបាននគរបាលចោទថាជាជនសង្ស័យឈ្មោះ ផល វណ្ណេត ភេទប្រុស

Read More
សន្តិសុខ​សង្គម

អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ​ហាក់ដូច​ជាគ្មានវិធានការបង្ក្រាបទីតាំងហ្គេមបាញ់ត្រី​នៅជិត​ បេនឡាន​ ផ្សារថ្មី​ ក្នុងសង្កាត់ផ្សារថ្មី២​ ដូចជាមិនខ្វល់និងបទបញ្ជារបស់ថ្នាក់លើ

ភ្នំពេញ៖​ យោងតាមសេចក្ដីរាយការណ៍​ច្បាស់​ការបានអោយដឹងថា​ ទីតាំងហ្គេមបាញ់ត្រីខុស​ច្បាប់ចំនួន​២កន្លែង​នៅតាមបណ្ដោយផ្លូវ​១២៦​ ជាប់បេ​ន​ឡានផ្សារធំថ្មី​ ស្ថិតក្នុងសង្កាត់​ផ្សារថ្មី២​ ខណ្ឌដូនពេញ​ កំពុងបើក​ទទួល​ស្វាគមន៍​ក្រុមអ្នក​ញៀនល្បែងទាំង​យប់ទាំងថ្ងៃយ៉ាង​គគ្រឹក​គគ្រេង​ ដោយពុំមានអាជ្ញាធរនិងសមត្ថកិច្ចចុះ​បង្ក្រាបឡើយ​ ហាក់​បីដូចជាមិនខ្វល់និង​បទ​បញ្ជារបស់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈ​ រាជធានី​ភ្នំពេញ​ ។ មហាជនរងចាំមើលអាជ្ញាធរមាន​សមត្ថកិច្ចខណ្ឌ​ ដូនពេញនិងមានវិធានការ​យ៉ាងណា​ ចំពោះទីតាំង​ហ្គេមបាញ់ត្រី​ ខុស​ច្បាប់ចំនួន​២កន្លែងខាង​លើនេះ​

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលខណ្ឌឬស្សីកែវ ឃាត់នារី២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច

ភ្នំពេញ ៖ ជនរងគ្រោះកំពុងតែរវល់លក់ខោអាវ និងរៀបចំអីវ៉ាន់ដើម្បីប្រញ៉ាប់ទៅផ្ទះ បានទុកកាបូបប្រាក់នៅលើគ្រែ ស្រាប់តែមាននារីជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកផ្អើលឆាឡា ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភាមៗ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំណុចផ្សារសាំុហាន់ ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ធនាគារជាតិកម្ពុជា ណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ក្នុងពេលមានការរីករាលដាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុលជាមួយកូនបំណុល និងមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលខ្លួននោះឡើយ ក្នុងពេលដែលកំពុងមានការរីករាលដាលនៃជំងឺកូវីដ-១៩។ លោក គិត សុវណ្ណារិទ្ធ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា «សូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

តម្លៃសាំងធ្លាក់ចុះ មកនៅត្រឹម២,៣៥០រៀល និង ម៉ាស៊ូតតម្លៃ២, ៤៥០រៀលក្នុង១លីត្រ !

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេង ឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃ នេះដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ដោយសាំងធម្មតា ត្រូវលក់តម្លៃ ២,៣៥០ រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០ រៀលក្នុង១លីត្រ ។ ការកំណត់ថ្លៃថ្មីនេះឃើញថា ចុះថ្លៃខ្លាំងបើធៀបនឹង១៥ថ្ងៃមុន

Read More
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសម្នាក់គឹតខ្លីចងកសម្លាប់ខ្លួនបានសម្រេច

ក្រុងព្រះសីហនុ: នៅព្រឹកថ្ងៃទី៣១.០៣.២០២០ នៅចំណុចអគារស្នាក់នៅរបស់បុគ្គលិក បន្ទប់លេខ៦៦០២ ជាន់ទី៦ ក្រុម២ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ មានករណីចងកសម្លាប់ខ្លួន។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ វ៉ន ភារិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ

Read More
សន្តិសុខ​សង្គម

ចេញពីផឹកស៊ីបើករថយន្តប្រលែងគ្នាជ្រុលទៅបុកបង្គូលភ្លើងបាក់មួយដើមអូសជាប់ក្រោមរថយន្តជាច្រើនម៉ែត្រនិងខ្សែរភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងស្ត្រីពីរ នាក់ទៀតប្រពន្ធនិងប្អូនថ្លៃទើបនឹងចេញពីហាងផឹកសុីមួយកន្លែងបើករថយន្តរវល់តែប្រលែងគ្នាជ្រុលចង្កូតទៅឡើងលើសួនពុះចែកទ្រូងផ្លូវបុកបង្គោលភ្លើងបាក់មួយដើមជាប់ក្រោមរថយន្តជាច្រើនម៉ែត្រនិងរប៉ាត់រប៉ាយខ្សែភ្លើងពេញផ្លូវសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសាឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្បែរនិងសារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពពីស្ត្រីម្នាក់ដែលត្រូវជាប្អូនថ្លៃបានរៀបរាប់ឲ្យដឹងថាមុនកើតហេតុបងថ្លៃនឹងបងបង្កើតបានចូលផឹកស៊ីក្នុងហាងមួយកន្លែងអស់ស្រាដបជាងកន្លះកេះរួចក៏នាំគ្នាចេញមកវិញដោយបើករថយន្តហ៊ីយ៉ាន់ដាយពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-0152ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើពួកគេទាំងអស់គ្នាប្រលែងគ្នាមួយភ្លែតស្រាប់តែរថយន្តរេចង្កូតមកខាងឆ្វេងដៃឡើងទៅលើសួនចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលភ្លើងមួយដើមដាច់ដល់គល់អូសតាមរថយន្តជាច្រើនម៉ែត្រកល់ជាប់រថយន្តទៅមុខលែងរួចចំណែកខ្សែភ្លើងធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ។ ក្រោយកើតហេតុតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ទុកប្រគល់ជូនសមត្ថកិច្ចជំនាញបន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាដោយច្បាប់៕

Read More
សន្តិសុខ​សង្គម

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹងបណ្ដាល​ឲ្យស្ត្រីម្នាក់រងរបួស

ភ្នំពេញ៖​ នារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពាក់រថយន្តកូរ៉ូឡា ពេញទំហឹងបើុងទៅចិញ្ចើមផ្លូវមុខផ្ទះជាពលរដ្ឋចំណែករថយន្តបាឡែនវិលជាច្រើនជុំទៅបោកនិងបង្គូលផ្លាកសញ្ញាបង្ហាញលេខផ្លូវបាក់អស់នួយ ដើម បណ្តាលឲ្យស្ត្រីម្នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង១០និង ៣០ នាទីយប់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខឱសថស្ថាន អប្សរាត្បូងឃ្មុំ តាមបណ្ដោយផ្លូវលេខ ៤៣០ កែងនឹងផ្លូវលេខ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល​2C-1321​ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨៣

Read More