Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

នគរបាលខណ្ឌឬស្សីកែវ ឃាត់នារី២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច

ភ្នំពេញ ៖ ជនរងគ្រោះកំពុងតែរវល់លក់ខោអាវ និងរៀបចំអីវ៉ាន់ដើម្បីប្រញ៉ាប់ទៅផ្ទះ បានទុកកាបូបប្រាក់នៅលើគ្រែ ស្រាប់តែមាននារីជនសង្ស័យ២នាក់ ធ្វើសកម្មភាពលួចយកកាបូបបានសម្រេច តែរត់មិនរួច ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកផ្អើលឆាឡា ត្រូវនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនបានភាមៗ បង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ចំណុចផ្សារសាំុហាន់ ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១. ឈោ្មះ កាំ យ៉ាង ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន), ទី២. ឈ្មោះ សឿន ធារ៉ា ភេទស្រី អាយុ១០ឆ្នាំ មានទីលំនៅភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន បញ្ជូនទៅមន្ទីរសង្គមកិច្ច)។

ចំណែកជនរងគ្រោះឈ្មោះ លី សុវណ្ណ ភេទ ប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្វាយចេកថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សម្ភារៈដកហូតមាន៖ លុយរៀលចំនួន៣០ម៉ឺន បានប្រគល់ជូនជនរងគ្រោះវិញ។

បើតាមប្រភពព័ត៌មានពីលោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះកំពុងតែរវល់លក់ខោអាវ និងរៀបចំអីវ៉ាន់ដើម្បីប្រញ៉ាប់ទៅផ្ទះ បានទុកកាបូបប្រាក់នៅលើគ្រែ ស្រាប់តែមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចកាបូបប្រាក់ តែម្ចាស់គេឃើញទាន់ ចាប់បានទាំង២នាក់ រួមទាំងវត្ថុតាង​ ក៏ផ្អើរឆោរឡោកំលាំងល្បាតខណ្ឌជួយធើ្វអន្តរាគមន៍ឃាត់ជនសង្ស័យមកកាន់ប៉ុសិ៍តនគរបាលទួលសងែ្ក២ ដើម្បីសាកសួរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលប៉ុស្តិ៍យើងសាកសួរនាំចប់ ជនសង្ស័យទទួលស្គាល់ថា បានលួចយកការបូបពិតប្រាកដមែន​ ហើយវត្ថុតាងការបូប ត្រូវប្រគល់ឱ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យខាងលើ នគរបាលបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្ត៕

ចែករំលែកអត្ថបទ