Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ករណីវាយប្លន់ម៉ូតូនៅខណ្ឌពោធិ៍សែនជ័យគិតរហូតមកដល់ពេលនេះគ្មានពន្លឺសោះ

ភ្នំពេញ ៖ ម៉ូតូស្កុបពី ១គ្រឿង ដែលត្រូវក្រុមចោរមួយក្រុមមានគ្នា៤នាក់ វាយជនរងគ្រោះប្លន់យកទៅបាត់ដោយសុវត្ថិភាពនោះ គិត​រហូតមកដល់ពេលនេះ គឺបាត់ដំណឹងសូន្យឈឹង ខណៈដែលស្ត្រីរងគ្រោះទន្ទឹងរង់ចាំដំណឹងនេះជារៀងរាល់ថ្ងៃ ពីព្រោះថា គាត់​មានតែម៉ូតូ ១គ្រឿងនេះ សម្រាប់ជិះទៅធ្វើ​ការរាល់ថ្ងៃ ។
ស្ត្រីរងគ្រោះនៅតែទទូចសំណូមពរ​ដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ មេត្តាជួយ​ស៊ើបអង្កេតស្រាវជ្រាវ អោយបានល្អិតល្អន់ក្នុងឆន្ទះល្អសម្រាប់បំរើប្រជារាស្ត្រ ។
សូមបញ្ជាក់ថា ហេតុការណ៍វាយប្លន់ម៉ូតូស្តុប​ពី ១គ្រឿង នេះកើតឡើង កាលពីវេលាម៉ោង​៤និង១០នាទី ទាបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចខាងក្រោយក្រុមហ៊ុន ហុងដា គោកបញ្ជាន់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះសូមមិនបញ្ចេញឈ្មោះប្រាប់អោយដឹងថា មុនពេលកើតហេតុ រូបគាត់​បាន​ជិះម៉ូតូ ១គ្រឿង ម៉ាក ស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1HL-3438ចេញ​ ពីធ្វើការបំណងធ្វើដំណើរទៅផ្ទះ ខណៈ​មក​ដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ
ក្រុមចោរមួយក្រុមមានបក្ខពួក ៤នាក់ ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាកនិងមិនចាំស្លាកលេខបាន​ស្ទុះមកវាយរូបគាត់ប្លន់យកម៉ូតូទៅបាត់​ដោយសុវត្ថិភាព ក្រោយកើតហេតុ រូបគាត់​បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចទាំង​អស់សង្ឃឹម ៕

ចែករំលែកអត្ថបទ