មន្ត្រីនគរបាលដែលបាញ់អតីតប្រពន្ធស្លាប់ និង កូនស្រីរបួសធ្ងន់ ត្រូវសមត្ថកិច្ចចាប់បានហើយ
(ភ្នំពេញ)៖ អតីតប្តីជាមន្រ្តីនគរបាលខណ្ឌ សែនសុខ ដែលបាញ់ច្រឡំត្រូវអតីតប្រពន្ធរបស់ខ្លួនស្លាប់ និងកូនស្រីរបួសធ្ងន់ ពេលកំពុងជិះរថយន្តជាមួយបុរសម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ហើយនៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នាស្រុកកៀនស្វាយ ខេត្តកណ្តាល ជនដៃដល់ជាខ្មាន់កាំភ្លើងរូបនោះ បានគេចខ្លួនពីការតាមចាប់ ទៅទីនោះ។ កម្លាំងសមត្ថកិច្ច ខណ្ឌសែនសុខ សហការជាមួយសមត្ថកិច្ចខេត្តកណ្តាល បានស្រាវជ្រាវតាមចាប់បុរសអតីតជាប្តីរបស់ស្រ្តីជនរងគ្រោះ(ស្លាប់) ដោយប្រើប្រាស់ពេលវេលាប្រមាណជាង២ម៉ោង
Read More