ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋសាងសង់អំពីឈើប្រក់សង័្កសីជាច្រើនខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ហេតុការណ៍គ្រោះមហ្តរាយនេះបានកើតឡើងកាលពី វេលម៉ោង៣និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ១០ខែកក្កដាឆ្នាំ២០១៨ នៅជួមាត់ទន្លេនៅចំនុចក្រុមទី ១៧ ភូមិមិត្តភាព សង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រានលង់លក់មិនដឹងថាមានអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់នោះទេស្រាប់តែដឹងខ្លួនឡើងឃើញអគ្គីភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដងភ្លាមៗ ពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់រួមជាមួយនិងពួកគាត់បានយកទឹកមកជះជាបណ្ដើរៗផងដែរ តែទោះជាយ៉ាងណាក្ដី ពួកគាត់មិនអាចពន្លត់អគ្គីភ័យដោយខ្លួនឯងបាននោះទេ រហូតមានការឆេះរាលដាលយ៉ាងសន្ធោសន្ធៅពីផ្ទះមួយទៅផ្ទះមួយអស់ជាច្រើនខ្នង ។ ខណះពេលនោះដែរសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកធ្វើការ
Read More