Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

សមត្ថកិច្ចកំទេចដំណាំកញ្ឆា២៤ដើមដែលពលរដ្ឋម្នាក់លួចដាំដោយខុសច្បាប់

បាត់ដំបង​៖ កម្លាំងសមត្ថកិច្ចស្រុកគាស់ក្រឡ​ ចុះដក ដំណាំកញ្ឆា កំទេចចោលដែលប្រជាពលរដ្ឋម្នាក់លួចដាំដោយខុសច្បាប់
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៩ខែកក្ដដាឆ្នាំ២០១៨នៅភូមិហប់ ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះ ដែលដាំដំណាកញ្ឆាមានឈ្មោះ អ៉ិត វឿង ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្ដីរាយ ការណ៍ថាមានករណីប្រពលរដ្ឋលួចដាំណាំកញ្ឆាដោយខុសច្បាប់ លោក អធិការនគរបាលស្រុកគាស់ក្រឡ បានដឹកនាំកំលាំង ចុះទៅធ្វើការបង្ក្រាប ដកកំទេចចោលដែលមានចំនួន២៤ដើម ។

ក្រោយប្រតិបត្តិការសមត្ថកិច្ចបានឲ្យម្ចាស់ផ្ទះធ្វើកិច្ច សន្យា អប់រំ ណែនាំ ឲ្យបញ្ឈប់ការដាំដុះដំណាំកញ្ឆា ខុសច្បាប់ ចាប់ពីពេលនេះតទៅ ៕

ចែករំលែកអត្ថបទ