Thursday, December 12, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ពុលទៀតហើយនៅស្រុកស្នួលខេត្តក្រចេះ

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋ៤៩នាក់នៅឃុំស្នួលស្រុកស្នួលខេត្តក្រចេះមានអាការៈថប់ដង្ហើមស្រវាំងភ្នែក សង្ស័យពុលស្រា(ស) ត្រូវបានក្រុមគ្រួសារបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្នួល ។​
នេះគិតត្រឹមម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣ខែ កក្កដាឆ្នាំ២០១៨ ។ បើតាមប្រធានមន្ទីរពេទ្យបានអោយដឹងថាប្រជាពលរដ្ឋដែលចូលមកសម្រាកព្យាបាលចាប់ តាំងពីម៉ោង៧យប់រហូតដល់ម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៣មា​នចំនួន៤៩នាក់និងអាចមានបន្តទៀត​។​
ប្រុសៗជាច្រើននាក់ក្នុងចំណោមនោះបាននិយាយថាពួកគាត់ មានអាការៈថប់ៗដង្ហើម ស្រវាំងភ្នែក ស្ងួតបំពុងករ និងអស់កម្លាំងក្រោពេលហូបស្រា(ស ) ក្នុងពិធី បុណ្យសពរបស់អ្នកក្នុងភូមិកាលពីព្រឹក លុះដល់ល្ងាច ក៏ស្រាប់តែមានអាការៈពុលហើយត្រូវបា​នក្រុមគ្រួសារដឹកបញ្ជូនកមសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះតែម្ដង។​

តែទោះបីជាយ៉ាងណាក៏ដោយក្រុមគ្រូពេទ្យមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយរងចាំការស្រាវជ្រាវរបស់ជំនាញជាមុនសិន៕