Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

បុរសវ័យជាង៤០ឆ្នាំម្នាក់សង្ស័យធ្លាក់ពីលើអាគាខុនដូរម្ចាស់ខុនដូរនិងសមត្ថកិច្ចលាក់បាំងព័ត៌មាន

ភ្នំពេញ៖ បុរសម្នាក់ស្លាប់ប្រឡាក់ឈាមពេញខ្លួននៅ ក្នុងខុនដូកំពុងសាងសង់ថ្មីមួយកន្លែង សមត្ថកិច្ចនិង ម្ចាស់ខុនដូលាក់បាំងព័ត៌មានយ៉ាងតឹងរឹង ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពី វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ​២០១៨​ នៅចំណុចការដ្ឋានកំពុងសាងសង់ថ្មី ក្បែនិង ផ្ទះសំណាក់ ស្រែលាភ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីកម្មករធ្វើការនៅក្នុងការដ្ឋានខុនដូរសូមមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យ ដឹងថានៅព្រឹកថ្ងៃទី១១នេះមានករណីបុរសម្នាក់បានធ្លាក់ពីលើអាគារខុនដូរបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុក្នុងការដ្ឋានខុនដូ ។
សពបុរសរងគ្រោះមិនត្រូវបានគេស្គាល់អត្ដសញ្ញាណ នោះទេគឺគ្រាន់តែដឹងថាជាមនុស្សប្រុសមានអាយុជាង ៤០ឆ្នាំ ។

តែទោះជាយ៉ាងណាករណីខាងលើនេះមិនទាន់មាន ប្រភពណាបញ្ជាក់ថា ជនរងគ្រោះធ្លាក់ពីលើអាគារខុនដូដោយខ្លួនឯង ឬក៏ជាករណីអ្វីផ្សេងនៅឡើយនោះទេព្រោះនៅកន្លែងកើតហេតុគ្មាននណាហ៊ាននិយាយឡើយ ។​
ព្រោះសូម្បីតែសមត្ថកិច្ចមូលដ្ឋានដែលបានចុះទៅដល់ កន្លែងកើតហេតុបានជិះម៉ូតូចូលនៅក្នុងការដ្ឋានមួយ ស្ទុះធំ ក៏ជិះម៉ូតូចេញទៅវិញបាត់ដោយមិនបាននិយាយអ្វីទាំងអស់ ។

ជុំវិញករណីនេះ មន្ត្រីកោសល្យវិច្ច័យបានអោយដឹងថា​ បុរសដែលស្លាប់ហើយមានឈាមប្រឡាក់ពេញខ្លួន នោះគឺបណ្តាលមកពីក្អួតឈាមខ្យល់គរគាំងបេះដូងស្លាប់តែម្តង​ ដោយបដិធេបថាមិនមែនជាអំពើឃាតកម្មនោះទេ ព្រោះក្រុមសារព័ត៌មានទៅបានត្រឹមតែឈរមើលមុខគ្នានៅខាងក្រៅសមត្ថកិច្ចនិងម្ចាស់ខុនដូរមិនអនុញ្ញាតឲ្យចូលយកព័ត៌មាននោះទេ ៕